អាជ្ញាធរខេត្តកំពង់ស្ពឺចុះបង្រ្កាបក្រុមអនាធិបតេយ្យចាប់ដីនៅក្នុង​តំបន់ឧទ្យា​នជាតិ​ ព្រះសុរាម្រិត​-កុសុមៈ​ “គីរីរម្យ​

0
106


កំពង់ស្ពឺ ៖ អាជ្ញាធខេត្ដកំពង់ស្ពឺ បាននាំកម្លាំងរាប់សិបនាក់ ចុះទៅរុះរើ និងកម្ទេច របង និង រោងចាំដី ដែលសាងសង់ឡើង ក្នុងនោះមានបុរសម្នាក់ ដែលពលរដ្ឋអះអាងថា មានឋានៈផ្កាយ២ចូលរួមជាមួយក្រុមអនាធិបតេយ្យទាំងនោះផងដែរ ។

ប្រតិបត្តិការនេះបានធ្វើឡើង នៅព្រឹកថៃ្ង​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០​២០​ ដោយកម្លាំង​ចម្រុះដឹកនាំដោយ​ លោក សរ​ សុពុត្រា​ អភិ​បាល​រងខេត្ដកំពង់ស្ពឺ​ តំតំណាងលោក វុី​ សំណាង​ អភិបាល​ នៃ​គណៈអភិ​បាលខេត្ដ​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ដ។
សមត្ថកិច្ចចម្រុះ បានចុះពិនិត្យនិងធ្វេីការរុះរេី​ របង​ព័ទ្ធ​ដី​ រោងចាំដី​ និងសំណង់​អនាធិបតេយ្យ សង់រំលោភយកដីធ្វេីជាកម្មសិទ្ធ​ នៅក្នុង​តំបន់ឧទ្យា​នជាតិ​ ព្រះសុរាម្រិត​-កុសុមៈ​ “គីរីរម្យ​”​ ចំណុចនាគព័ន្ធ​ ចំណុចអូរកសេះ​ ឃុំចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។
សមត្ថកិច្ចអះអាងថាកំពុងស្រាវជ្រាវរកមេខ្លោងដែលរំលោភយកដីរដ្ឋនេះ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here