អស់ពីបកអាក្រាតមេប៉ុស្តិ៍សិត្បូឆ្លងមកអធិការស្រុក បសេដ្ឋ រឿងដោះលែងចោរជាថ្នូរនឹងលុយ១៤០០ ដុល្លារនិងស៊ីដាច់ម៉ូតូពួកគ្រឿងញៀនចំនួន៤គ្រឿង

0
120

ខេត្តកំពង់ស្ពឺះ មិនបានប៉ុន្មានថ្ងៃផងបន្ទាប់ពីមានលិខិតអនាមិកបកអាក្រាតពីភាពមិនប្រក្រតីមេប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល អីលូវនេះឆ្លងមកដល់លោកអធិការនគរបាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺម្តង។
លោកអ៊ុំ ចំរើន អធិការនគរបាលស្រុកបរសេដ្ឋមានលិខិតអនាមិកមួយច្បាប់សរសេរចំនួន ៤បានបកអាក្រាតនិងវាយប្រហារទៅលើ លោកថាបានដោះលែងចោរលួចផ្ទះនិងគាស់គាត់លោកជាថ្នូរនឹងលុយចំនួន១៤០០ ដុល្លារ។ ក្នុងនោះដែរក៏បានលើកឡើងថាលោកអធិការរូបនេះបានស៊ីដាច់ម៉ូតូក្រុមពួកគ្រឿងញៀនចំនួន៤ គ្រឿងទៀត ជាងនេះទៅទៀតលិខិតនោះក៏បានចាប់ប្រកាន់ថាលោកស៊ីដាច់លុយគោលការណ៍របស់ថ្នាក់លើដែលទម្លាក់ឱ្យមេប៉ុស្តិ៍ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
តាមលិខិតអនាមិក ៤សន្លឹកនេះដែលគេរើសបាន កាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ សរសេរថាពលរដ្ឋរស់នៅ ភូមិលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានកើតទុក្ខមិន ចិត្តនឹង ភ័យខ្លាចចំពោះទង្វើអសមត្ថភាពក្នុងការ គ្រប់គ្រង ភូមិឃុំ មានសុវត្ថិភាពរបស់លោកអធិការស្រុកបសេដ្ឋ អ៊ុំ ចំរើន ដែលបានលួចដោះ លែង ជនសង្ស័យ ករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ នឹងវត្តអារាម ។
តាមពលរដ្ឋដឹងជនសង្ស័យរូបនោះ តែងតែលួច យក ទ្រព្យសម្បត្តិ ប្រជា ពលរដ្ឋអស់ជាច្រើនលើក ច្រើនសារ មកហើយ។ចំណែកជនសង្ស័ យ ដែលចាប់ខ្លួនបាន ហើយដោះលែង វិញនោះគឺមានឈ្មោះ កែវ សុខុម ភេទប្រុសអាយុ៤១ឆ្នាំរស់នៅ ភូមិ ត្រពាំងធ្លក ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យរូបនេះបានលួច គា ស់ទម្លុះទម្លាយទូ ក្នុងវត្ត(អង្គស្តុក) ភូមិមិលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ កាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០ យកប្រាក់ចំនួន ៨០០ដុល្លារ ជា ប្រាក់រ បស់ព្រះសង្ឃ ១អង្គរ គង់នៅវត្តកើតហេតុ។ នៅពេលកើតហេតុឈ្មោះ កែវ សុខុម ត្រូវបានព្រះសង្ឃ ឃើញទាន់ ហើយសមត្ថកិច្ចប៉ុស្តិ៍ទួល អំពិល បានឃាត់ខ្លួនភ្លាមៗ។ តែបែរជាលោ ក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ ដោះលែងវីញ ជាថ្នូរនិងលុយ១,៤០០ដុល្លារ។ មិនតែ ប៉ុណ្ណោះទេ លោក អ៊ុំ ចំរើន បាន ស៊ីដាច់ ម៉ូតូចំនួន ៤គ្រឿង ដែល នគរបាលស្រុកបសេដ្ឋចាប់ បានពីក្រុមគ្រឿងញៀនទៀត ផង។
ដោយបានដកហូតម៉ូតូយកមក រក្សាទុក ដោយមិនរាយ ការណ៍ តាមផ្លូវច្បាប់ទៅថ្នាក់លើ។គឺយកមនុស្សទៅដាក់គុកហើយ ទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ?។
ប្រភពដដែល បញ្ជាក់ថា ម៉ូតូទាំង ៤គ្រឿងនេះ ត្រូវបានលោកអធិការ បញ្ជូនទៅផ្ទះ របស់គាត់ នៅខេត្តកោះកុង ចំនួន2គ្រឿង។នឹង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបស់ប្រពន្ធរបស់គាត់។ ជាងនេះទៅទៀតកាលពីថ្ងៃទី០៥ខែមិថុនសឆ្នាំ២០២០លោក អ៊ុំ ចំរើន បានកោះហៅបង្គាប់ឲ្យ មេប៉ុស្តិ៍ទាំង១៥ មកជួបម្នាក់ម្ដងៗដើម្បីទទួលយកលុយ ក្នុង១ប៉ុស្តិ៍ចាប់ ពី២០ទៅ៣០ម៉ឺនរៀលដែលជាថវិកាភូមិឃុំមាន សុវត្ថិភាព ដែលក្រសួងផ្ដល់ជូនមកប៉ុស្តិ៍ប្រចាំត្រីមាសទី១ ត្រីមាសទី២ ឆ្នាំ២០២០ គឺតិចជាង គោលការ ណ៍ដែលរាជរដ្ឋាភិបាលផ្ដល់អោយ។
ការសរសេរទម្លាយរឿងភាពមិនប្រក្រតីរបស់ជនអនាមិកខាងលើនេះ អង្គភាព MCN.news មិនអាចសុំការបញ្ជាក់ពីលោកអ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋដើម្បីធ្វើការបកស្រាយបានទេកាលពីរសៀលថ្ងៃទី៧ខែកក្កដា ដោយគ្មានលេខទូរស័ព្ទ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here