អាយុទើប១៧ឆ្នាំឃើញនាងអាយុ១៩ឆ្នាំស្រវឹង ជូននាងទៅបត់ជើងតូចឆ្លៀតចាប់រំលោភតែមិនបានសម្រេច

0
73

ខេត្តឧត្ដរមានជ័យ៖ យុវជនឈាមរាវម្នាក់អាយុទើបតែបាន១៧ឆ្នាំសោះ បានប៉ុនប៉ងរំលោភនារីម្នាក់ដែលផឹកស៊ីស្រវឹងជាមួយខ្លួនតែមិនបានសម្រេចព្រោះមិត្តភក្តិឃើញទាន់ស្រែកវ៉ាសទាញខោស្លៀកសឹងមិនទាន់។

សមត្ថកិច្ចនគរបាលក្រុងសំរោងបានឲ្យដឹងថាហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិគោកច្រេសសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។នៅយប់កើតហេតុមានប្រជាពលរដ្ឋទូរស័ព្ទប្ដឹងថាមានកើតករណីប្រទូស្តកេរ្តិ៍ខ្មាស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំចុងកាល់ ស្រុកចុងកាល់ បានឆ្លៀតឱកាសធ្វើសកម្មភាព ដេកពោបពីលើខ្លួនជនរងគ្រោះឈ្មោះ ស.ក.ណ ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល។ជនសង្ស័ុយបានដោះខោអាវខ្លួនឯងចេញអស់ ហើយបានស្រាតខោនារីរងគ្រោះចេញ ខណ:នាងមានសភាពស្រវឹងស្រាបៀរខ្លាំងលែងដឹងខ្លួនបម្រុងរំលោភសេពសន្ថវ: បន្ទាប់ពីពួកគេទាំងពីរនាក់បានទៅបត់ជើងតូចនៅក្រោមដើមស្តៅក្រោយផ្ទះកន្លែងកើតហេតុនោះ ។
ចំណែកសាក្សីជាមិត្តភក្តិចូលរួមផឹកស៊ីជាមួយជនសង្ស័យនិងនារីរងគ្រោះបានបំភ្លឺថា នៅម៉ោងប្រហែល ៨យប់ ពួកគេនាំគ្នាផឹកស្រាបៀរអស់ប្រហែល១កេស ហើយនារីរងគ្រោះក៏ស្រវឹង បានចូលទៅដេកក្នុងផ្ទះមុន ដោយមានឈ្មោះ សួង ពេជ្រព្រៃវ័ន្តនៅអង្គុយមើល ។ លុះនៅម៉ោងប្រហែល ៨និង៣០នាទី យប់ក៏បាត់នារីរងគ្រោះនិងឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ពីក្នុងផ្ទះមិនដឹងទៅណា ។ ពេលនោះពួកខ្លួនក៏តាមរក ស្រាប់តែឃើញឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ដែលមានខ្លួនស្រាតននលគោក កំពុងដេកពោបពីលើខ្លួននារីរងគ្រោះដែលឋិតក្នុងអាការៈស្រវឹងខ្លាំងមិនដឹងខ្លួន និងពុំមានស្លៀកខោ នៅក្រោមដើមស្តៅក្រោយផ្ទះ ក៏ផ្អើលឆោឡោទូរស័ព្ទប្តឹងនគរបាលមូដ្ឋានតែម្តង។

ក្រោយកើតហេតុនិងទទួលបានពាក្យបណ្តឹងនេះភ្លាមកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យមកសួរនាំនិងធ្វើកំណត់ហេតុហើយជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានឆ្លៀតឱកាសធ្វើសកម្មភាពដូចការរៀបរាប់របស់សាក្សីខាងលើមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here