គួរឲ្យស្ញើបណាស់ដែលបុរសម្នាក់មិនដឹងរឿងអីវះខ្លួនឯងធ្លាយពោះវៀនមួយទ្រេលមកក្រៅ

0
79

ខេត្តរតនគិរី ៖ ពិតជាគួរឲ្យស្ញើបណាស់ដែលបុរសម្នាក់បានយកកាំបិតមកវះពោះខ្លួនឯងចេញពោះវៀនមក​ខាងក្រៅ​មួយទ្រេលតែមិនស្លាប់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១និង១០នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ខ្ទម​ស្រែ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ កែវ ហ្វើ​ញ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ ដោយបានបាន​យក​កាំបិត​មក​វះ​ពោះ​ខ្លួនឯង​ចេញ​ពោះវៀន​មក​ខាងក្រៅ​មិនដឹង​មូលហេតុ​។

មន្ត្រីនគរបាល​បាន​បន្តថា តាម​ការបំភ្លឺ​ពី​ប្រពន្ធ​ជនរងគ្រោះ​ថា គឺគឺជនរងគ្រោះហាក់ដូចជាខ្មោចចូលនៅសុខៗស្រាប់តែបានយកកាំបិតមកវះពោះខ្លួនឯង។ក្នុងករណីប្រពន្ធជនរងគ្រោះអះអាងថាប្តីគាត់ពិតជាវះពោះខ្លួនឯងប្រាកដមែន មិនមែន​រឿង​ឃាតកម្ម​ឡើយ​។
ក្រោយ​កើតហេតុ​ជនរងគ្រោះ​ ត្រូវ​បាន​សាច់ញាតិ​ដឹកបញ្ជូន​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។ បុរសម្នាក់នេះមិនត្រូវបានគេសង្ឃឹមថាអាចរួចផុតជីវិតដែរឬយ៉ាងណានោះទេ ខណៈ​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់ដើម្បីជួយសង្គ្រោះនៅឡើយនោះ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here