ម្យ៉ាងដែរ មន្ទីរកសិកម្មខេត្តសៀមរាបហាមទិញដូរ លក់និងហូបសាច់ឆ្កែ

0
74

ភ្នំពេញ៖ អង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោក នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០នេះ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់សាច់សត្វឆ្កែរបស់ខេត្តសៀមរាប ដោយរំពឹងថាខេត្តមួយនេះ នឹងក្លាយជាខេត្តគំរូមួយ សម្រាប់ខេត្តផ្សេងៗទៀត ក្នុងការហាមឃាត់ការជួញដូរសាច់សត្វសុនកនេះ។

ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេក្តីជូនដំណឹងស្តីពី ការហាមឃាត់ធ្វើអាជីវកម្មទិញ–លក់ពិឃាតសត្វសុនខ (ឆ្កែ) កាលពីថ្ងៃទី៦ខែកក្កដានេះ។

 អង្គការសុខុមាលភាពសត្វពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ តាមរយៈការតស៊ូមតិ ដើម្បីហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ដោយសារតែហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនបណ្ដាលមកពីជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺដែលឆ្លងមកសត្វនេះឯង ៕សំបូរ
ខាងក្រោមជាលិខិតរបស់មន្ទីរកសិកម្មខេត្តសៀមរាប÷

LEAVE A REPLY

Please enter your comment!
Please enter your name here