ចំណាយថវិកាជាតិ១.១៦៤លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ច ​និងសង្គមដែលរងការប៉ះពាល់ដោយជំងឺកូវីដ១៩

0
83

ភ្នំពេញ÷ ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បាន​អះ​អាង​ថា ​វិធាន​ការ​ទាំង​អស់​នេះ​ បាន​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​អាច​គ្រប់​គ្រង​បាន​លើ​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​បញ្ហា​សេដ្ឋកិច្ច​ និង​បញ្ហា​សង្គម​។ ​ដើម្បី​គ្រប់​គ្រប់​បាន​លើ​បញ្ហា​ទាំង​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាតិ​ជាង​១​ពាន់​ដុល្លារ​អាមេរិក​។
នេះបើតាមការការឲ្យដឹងពីមន្រ្តីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ខណ:ធ្វើសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់​រាជ​រដ្ឋា​ភិបាល​ដែល​បាន​ដាក់​ចេញ​កន្លង​មក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​កូវីដ​១៩។
ការអះអាងនេះបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានបញ្ចេ​ញថវិកាជាតិ១.១៦៤លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង ស្តារសេដ្ឋកិច្ច ​និងសង្គមដែលរងការប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះ ថវិកា៥៦៤លានដុល្លារអាមេរិក គឺជាថវិកាចំណាយអន្តរាគមន៍ ខណៈថវិកាចំនួន៦០០លានដុល្លារអាមេរិកទៀតជាចំណាយសង្គ្រោះការធ្វើជំនួញតាមរយៈការផ្តល់ជាឥណទាន ។
មកដល់ពេលនេះ ថវិកាចំណាយអន្តរាគមន៍ដែលបានប្រើប្រាស់ គឺប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានចាយអស់ប្រមាណ១០លានដុល្លារ ផ្នែកបណ្តុះបណ្តាលជំនាញចំណាយអស់២៥លានដុល្លារ ផ្នែកសាច់ប្រាក់ពលកម្មបានចំណាយ១០០លានដុល្លារ និង ការដោះស្រាយសម្រាប់ប្រជាពលរដ្ឋបានចំណាយ១២៧លានដុល្លារ។
មន្រ្តីអះអាងថាចំណែកការចំណាយជាឥណទានសម្រាប់វិស័យឯកជនវិញ គឺរដ្ឋាភិបាលកម្ពុជាបានបញ្ចេញអស់១០០លានដុល្លាររួចហើយដែលថវិកាទាំងអស់នេះ គឺបានមកពីការព្យាយាមទប់ចំណូលនៅក្នុងឆ្នាំនេះកុំឱ្យមានការធ្លាក់ចុះខ្លាំង ការវិភាជទៅលើការចំណាយមានន័យថា យកថវិកាពីការចំណាយដែលមិនសូវចាំបាច់មកចំណា​យនៅកន្លែងដែលចាំបាច់។ មួយវិញទៀត គឺបានមកពីថវិកាសន្សំរបស់រដ្ឋ។ ថវិកាសន្សំរបស់រដ្ឋដែលទទួលបានប្រមា​ណ៨០០លានដុល្លារក្នុងមួយឆ្នាំ៕ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here