បាញ់ប្លន់យកម៉តូ១គ្រឿងទៅបាត់ទៀតហើយនៅស្រុកកំចាយមារ ខេត្តព្រៃវែង

0
84

ខេត្តព្រៃវែង៖ មានករណីបាញ់បុរសម្នាក់បសម្លាប់បុរសម្នាក់ប្លន់ យកម៉ូតូ០១គ្រឿង ដោយសុវត្ថិភាពនៅលើផ្លូវជាតិលេខ៨ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
តាមរបាយការណ៌របស់សមត្ថកិច្ចស្រុកកំចាយមារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុត វណ្ណា អាយុ២៨ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ ទីលំនៅប្ចុប្បន្នភូមិវត្ត ឃុំត្រោះ ស្រុករមាហែក ខេត្តស្វាយរៀង ជាម្ចាស់ម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1M-5254។សមត្ថ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញដំណើរពីចំការកៅស៊ូមួយកន្លែង ក្នុងភូមិសំបូ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបានប្រាប់សាច់ញាតិថា មកលាងម៉ូតូនៅផ្សារក្របៅ។លុះពេលត្រឡប់មកវិញដល់ចំណុចកើតហេតុ ត្រូវបានក្រុមជនល្មើសជាចោរប្លន់ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកបាញ់ប្រហារទៅលើជនរងគ្រោះ០១គ្រាប់ត្រូវ ត្រង់ចង្កេះខាងឆ្វេងធ្លាយដល់ផ្នែកខាងក្រោមពោះទឹកខាងស្ដាំរបួសធ្ងន់ឯចោរយកម៉ូតូជនរងគ្រោះទៅបាត់។ ក្រោយមកត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្របៅ និងប្រជាពលរដ្ឋបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ។ក្រោយគ្រូពេទ្យសង្គ្រោេះបានបន្តិចក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយ។
សមត្ថកិច្ចបានឲ្យដឺងទៀតថានៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញ វត្ថុតាងក្បាលគ្រាប់ចំនួន០១ នៅបៀមជាប់ជនរងគ្រោះ ប្រភេទក្បាលគ្រាប់រ៉ូឡូ ១៧គុណ៧មីលីម៉ែត្រ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ជនសង្ស័ុយ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here