មន្ទីរប្រឆាំងគ្រឿងញៀន ដាក់វិន័យមន្ត្រីនគរបាល៣នាក់ ប្រើហិង្សាលើជនសង្ស័យយ៉ាងធ្ងន់ដៃ

0
85

ភ្នំពេញ៖  នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញករណីមន្ត្រីរបស់ខ្លួន៣នាក់ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលមានការប្រើប្រាស់អំពើហិង្សាលើជនសង្ស័យ នាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជនហើយមន្រ្តីនគរបាលទាំង៣នាក់នេះត្រូវបានដាក់វិន័យនៅតម្រួតបទបញ្ជារួចហើយ។

ក្នុងនោះដែរមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ និងចាត់ទុកថាកិច្ចការនេះជាបទពិសោធន៍។

ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរីករាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា ព្រមទាំង បានអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គម សូមចៀសវាងការអត្ថាធិប្បាយលើករណីបុគ្គល ប៉ះពាល់ដល់កិត្យានុភាពកម្លាំងនគរបាលជាតិ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here