បង្ក្រាបសង្វៀនជល់មាន់ចាប់បានតែអាគកខ្នាយតាន់៦ក្បាល ឯអ្នកភ្នាល់ស៊ីលុយរត់បាត់អស់

0
81

ខេត្តព្រះវិហារ​៖ ​ កម្លាំង​នគរបាល​ខេត្តព្រះវិហារ​បាន​ចុះបង្ក្រាប​កន្លែង​លួច​បើក​ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង​កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០នៅចំណុចចម្ការស្វាយស្ថិតនៅក្នុងភូមិសាស្ត្រ​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ដោដោយក្របួចបានតែអាគខ្នាយតាន៦ក្បាល រថយន្ត១០គ្រឿងនិងម៉ូតូ ១៣ឋគ្រឿង។ ឯមនុស្សញៀនល្បែងនេះរត់គេចបាត់អស់។

ការបង្ក្រាប​កន្លែង​លួច​បើក​ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង​នេះ ​ធ្វើឡើងដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​ សុខដារ៉ា ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​និងមានការសម្របសម្រួលពីលោកទី សុវិនថាល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ផងដែរ។​
សមត្ថកិច្ចបានឲ្យដឹងទៀតថាក្នុងការបង្រ្កាបនេះកម្លាំងបានដកហូតសម្ភារៈ និង​វត្ថុតាង​មួយចំនួន​រួមមាន​៖​មាន់​ជល់​ចំនួន​៦​ក្បាល​,​ឡាន​១០​គ្រឿង​,​ម៉ូតូ​១៣​គ្រឿង ​និង​សម្ភារៈ​បម្រើ​ល្បែងស៊ីសង​មួយចំនួនទៀត​៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here