ស្នងការនគរបាលខេត្តកណ្តាល ចុះដោះស្រាយជម្លោះរវាងប្រជាពលរដ្ឋ៣គ្រួសារនៅឃុំត្រើយស្លា

0
111


កណ្តាល៖  នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង ចុះធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះរវាងគ្រួសារ៣គ្រួសារ បន្ទាប់ពីលោកទទួលបានព័ត៌មានថាប្រជាពលរដ្ឋ៣គ្រួសារ រស់នៅភូមិភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលនេះ មានជម្លោះរឿងដីផ្លូវដោះស្រាយមិនចេះចប់រហូតមានអំពើហិង្សាដាក់គ្នាទៀតផង។
លោកស្នងការបានលើកហេតុផលនិងភាពវិជ្ជមានតាមផ្លូវច្បាប់មួយចំនួនដើម្បីឲ្យប្រជាពលរដ្ឋទាំ៣គ្រួសារនេះដកខ្លួនគិតនៅក្នុងគ្រួសាររៀងៗខ្លួន។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានសន្យាថា នឹងដោះបញ្ចប់រឿងដីធ្លីនេះនៅសប្តាហ៌ក្រោយប្រកបដោយតម្លាភាពនិងយុត្តិធម៌ លែងឲ្យមានជម្លោះតទៅមុខទៀត ដើម្បីសុខដុមរមនានិងរាប់អានគ្នាជាញាតិមិត្តជិតខាងល្អដូចដើមឡើងវិញ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here