ប្តីឲ្យនៅផ្ទះមើលកូនដាំបាយហូប បែរជានាំគ្នាលេងបៀ ប៉ូលិសចាប់បានឲ្យទះមូសអស់១យប់ទើបដោះលែង

0
67

ខេត្តស្ទឹងត្រែង : ប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថានៅវេលោម៉ោង១និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបអ្នកលេងល្បែងស៊ីសង (លេងបៀរអ៊ុងឌូ) លេងនៅផ្ទះឈ្មោះចាន់ ណារី នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែងដោយឃាត់ស្រ្តីអ្នកញៀនល្បែងបាន៤នាក់។

ស្រី្ត៤នាក់ ដែលឃាត់ខ្លួននោះមាន
១/ឈ្មោះ ចាន់ ណារី ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ជា(ម្ចាស់ផ្ទះ)បើកល្បែង។
២/ឈ្មោះ ណាន ហៀក ភេទស្រី អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
៣/ ឈ្មោះ ឡុង សុគន្ធា ភេទស្រី អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
៤/ឈ្មោះ ម៉ែន ស្រីនាង ភេទស្រី អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន:
១/បៀចំនួន ២ ហ៊ូរ
២/កម្រាលក្រាលលេងចំនួន០៤ផ្ទាំង ។
៣/លុយខ្មែរចំនួន១៧៩,០០០រៀល (មួយរយចិតសិបប្រាំបួនពាន់រៀល) ។

បច្ចុប្បន្នក្រុមអ្នកលេងទាំងបួននាក់រួមនិងម្ចាស់ផ្ទះផងនោះត្រូវបានសមត្ថកិិច្ច កសាងសំណុំរឿងបញ្ចូនខ្លួន ទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ប៉ុន្តែដោយតុលាការយល់ឃើញថាស្រី្តទាំង៤នាក់លេងល្បែងអ៊ុងឌូ តិចតួចទេ ៥រយរៀល ទៅ១ពាន់រៀលតែប៉ុណ្ណោះក៏សម្រេចឲ្យសមត្ថកិច្ចដោះលែងវិញ នៅព្រឹកថ្ងៃទី១០ ខែ កក្កដា នេះ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here