ដំណោះស្រាយតាមរូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោបានផ្តល់យុត្តិធម៌ជូនជាតិបរទេសម្នាក់ទៀត

0
108

ភ្នំពេញ៖ លោក Peter អាយុ៦៤ឆ្នាំ ជនជាតិអូស្ត្រាលី (Australian) កាន់លិខិតឆ្លងដែនលេខ PE0416761 ចុះថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០០៧ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅឆ្នាំ ២០១៨ លោក Peter បានមករស់នៅប្រទេសកម្ពុជានឹងបានស្គាល់គ្នាជាមួយឈ្មោះ ត្រា ចាន់ស្រីលីន អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋាននៅ ភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ អ្នកទាំងពីរបានរស់នៅជាមួយគ្នាក្នុងខេត្តកំពតចាប់តាំងពីឆ្នាំ ២០១៨ បានមួយរយៈពេលខ្លី ក្រោយមកក៏បែកបាក់ធ្វើឲ្យមានទំនាស់ដណ្តើមកេរ្តិ៍។
លោក Peterអះអាងថាដោយមានជំនឿទុកចិត្តលើមិត្តស្រី លោក Peter បានចំណាយទុនជាច្រើនគួរសមទិញដី២កន្លែងតម្លៃ $52 ម៉ឺនដុល្លារ ជាប់មាត់ព្រែកបើកអាជីវកម្មរីសតផ្ទះបឹងកាឡូ និងទូកកម្សាន្តទេសចរណ៍ឈ្មោះលីនមនោរម្យ តម្លៃ ជាង $7ម៉ឺនដុល្លារ។ ដោយសារ លោក Peter ពុំអាចឈរឈ្មោះជាម្ចាស់អចលនទ្រព្យបាន គាត់ក៏បានដាក់អចលនទ្រព្យរបស់គាត់ទាំងអស់ស្ថិតនៅក្រោមឈ្មោះមិត្តស្រី ត្រា ចាន់ស្រីលីន ជាកម្មសិទ្ធករ ព្រោះគាត់ជាជនជាតិខ្មែរ។តែក្រោយមកមិត្តស្រីរបស់គាត់ម្នាក់នេះហួងហែងយកអចលនទ្រព្យទាំងនេះធ្វើជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់មុខ។នៅចុងឆ្នាំ ២០១៩ ដោយរស់នៅមិនចុះសម្រុងនឹងគ្នា អ្នកទាំងពីរក៏ចាប់ផ្តើមប្តឹងផ្តល់គ្នារហូតទៅដល់បួនករណីទៅកាន់សាលាដំបូងខេត្តកំពត តែពុំទាន់បានទទួលដំណោះស្រាយជាស្ថាពរនៅឡើយ។
ដោយមានក្តីបារម្ភយ៉ាងខ្លាំងទៅលើទ្រព្យសម្បត្តិរបស់លោកដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ ត្រា ចាន់ស្រីលីន លោក Peter ក៏បានដាក់ពាក្យសុំអន្តាគមន៍មកកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីសុំជួយរកយុត្តិធម៌ក្នុងរឿងនេះ។
ក្នុងដំណោះស្រាយរកយុត្តិធម៌ជូនលោកលោក Peter លោក ដួង តារាដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញគូវិវាទទាំងពីរមកធ្វើការសម្របសម្រួលផ្សះផ្សាគ្នាតាមគោលការណ៍ឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ រហូតទទួលបានជោគជ័យនៅរសៀលថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២០ ដោយគូភាគីទាំងពីរបានយល់ព្រមទទួលយកដំណោះស្រាយផ្សះផ្សាតាមគោលការណ៍ឈ្នះឈ្នះ ដែលគូភាគីពេញចិត្តចំពោះលទ្ធផលដែលទទួលបានទោះបីមិនបាន១០០% ក៏ដោយ។

ទាំងលោក Cambell Peter Mark និង លោកស្រី ត្រា ចាន់ស្រីលីន បានសម្តែងនូវការពេញចិត្តជាមួយនឹងសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះលទ្ធផលដែលទទួលបានពីការផ្សះផ្សាសម្រុះសម្រួល គឺភាគីទាំងពីរបានយល់ព្រមលក់ដីរ២កន្លែងដែលមានទីតាំងខាងលើ ហើយប្រគល់ប្រាក់ដើមចំនួន $52ម៉ឺនដុល្លារត្រឡប់មកអោយ លោក Peter វិញ។ ចំពោះប្រាក់ចំណេញគឺនឹងបែងចែកគ្នាជាពីរចំណែកស្មើគ្នា។ ទន្ទឹមនឹងនោះដែរ លោក Peter បានយល់ព្រមប្រគល់ទូកទេសចរណ៍ “ស្រីលីនមនោរម្យ” អោយទៅ ត្រា ចាន់ស្រីលីន ដើម្បីមានមុខរបរចិញ្ចឹមជីវិត។ រីឯបំណុលជាប់ធនាគារ $11ម៉ឺនដុល្លារដែល ត្រា ចាន់ស្រីលីន បានខ្ចីពីធនាគារថាយកមកជួសជុលលំអផ្ទះបឹងកាឡូ គឺភាគីទាំងពីរត្រូវទទួលខុសត្រូវសងធនាគារម្នាក់ពាក់កណ្តាល គឺ៥០%ម្នាក់ ក្រោយពីលក់ដីទាំងពីរកន្លែងខាងលើរួចហើយនោះ។
ដំណោះស្រាយយ៉ាងសមស្របនេះធ្វើឲ្យលោក Cambell Peter Mark បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់ជួយដោះស្រាយផ្តល់យុត្តិធម៌ជូនលោកជាជនជាតិបរទេស៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here