នារី២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរងរបួសហើយត្រូវជនឆ្លៀតឱកាសលួចទូរស័ព្ធនិងលុយអស់១០០០ដូល្លារ

 

 

 

 

 
ភ្នំពេញ៖​ នារី២នាក់ជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តឡិចសីុសបើកបុកបណ្តាលអោយរងរបួសក្រោយមកស្រាប់តែមានជនឆ្លៀតឱកាសមកបន្លំលួចទូរស័ព្ធនិងលុយសរុបអស់ចំនួន១០០០ដូល្លារ​ បង្កាកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ខែ​ មករាឆ្នាំ២០១៧​ នៅចំណុចមុខក្លឹបRCA តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌចំការមន។
​ តាម​ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញនារីពីរនាក់ជិះម៉ូតូម៉ាកzoomerx. មួយគ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាបតែមានរថយន្តម៉ាកឡិចសុី​សមួយគ្រឿងពណ៍ទឹកដោះគោ​ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកើត​ ក្នុងល្បឿនលឿនហើយបានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល​ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។
​ បន្ទាប់ពីគ្រោះថ្នាក់រួចភ្លាមៗនោះស្រាប់តែមានជនឆ្លៀតឱកាសបានមកបន្លំលួចយកលុយនិងទូរស័ព្ទគេចខ្លួនបាត់សរុបអស់ចំនួន១០០០ដូល្លារ។
​ ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកកទី១រងចាំម្ចាស់យកឯក្សាមកទទួលយកទៅវិញ៕​សិរសា​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *