បង្រ្កាបទីតាំងហ្គេមបាញ់ត្រីយីហោ ជីនសេង​ ទីក្រុងអានីមរឹបអូសហ្គេមបាញ់ត្រីច្រើនគ្រឿងនិងឃាត់មនុស្សច្រើននាក់

0
92

ភ្នំពេញ÷កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឆ្មក់បង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រីមួយកន្លែង​ យីហោ​ ជីនសេង​ ទីក្រុងអានីម​ ផ្លូវ៧៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​នៅវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដោយមានការឃាត់ខ្លួនមនុស្សជាច្រេីននាក់និងរឹបអូសទូហ្គេមជាច្រើនគ្រឿងផងដែរ។
មន្រ្តីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបានឲ្យដឹងថាទីតាំងល្បែងហ្គេមខុសច្បាប់មួយកន្លែងនេះជារបស់ជនជាតិចិនដែលលួចបើកលេងខុសច្បាប់យូរខែមកហើយ តែដោយកម្លាំងនគរបាលព្រហ្មទណ្ឌស្រាជ្រាបដឹង និងដោយមានការអនុញ្ញាតពីលោកស្នងការរាជធានីព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលដំបូងរាជធានីផងនោះទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញទៅបង្រ្កាបតែម្តង៕នូសុភ័ក្រ

ុំុុំុំុុុំុុំុំុុំុុំុំុុុំុុំុំ

LEAVE A REPLY

Please enter your comment!
Please enter your name here