ប៉េអឹមឈ្មោះសង្ហា ពិតជាសង្ហាដូចឈ្មោេះមែនដកកាំភ្លើងខ្លីវ៉ៃក្បាលទាហានម្នាក់រយះក្បាល

0
100

កណ្ដាល ៖ បុរសម្នាក់ដែលមានមុខងារជាកងរាជអាវុធបានដកកាំភ្លើង វាយក្បាលបុរសម្នាក់ ដែលមុខងារជាយោធា បណ្ដាលឱ្យរបួសត្រង់ក្បាលតែក្រោយមកសមត្ថកិច្ចតាមចាប់ខ្លួនទាល់តែបាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុច ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយជ្រំបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្រ្តីយោធា( កងកិត្តិយសត្រែទ័ព) មានទីលំនៅ ស្រុកខ្សាច់កណ្តាល (បែកក្បាលមួយកន្លែង) រីឯជនសង្ស័យ មានឈ្មោះ ជា សង្ហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថ មានទីលំនៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ( ឃាត់ខ្លួន) ។មន្រ្តីកងរាជអាវុធរូបនេះបានយកអាវុធខ្លី ម៉ាកK54 ចំនួន០១ដើម វាយក្បាលជនរងគ្រោះខាងលើបណ្តាលឲ្យហូរឈាមស្រោចខ្លួនព្រោះខឹងជនរងគ្រោះជិះម៉ូតូបញ្ចាំងហ្វាដាក់មុខ។
សមត្ថកិច្ចបានប្រាប់ថ
ថា នៅវេលាមុនកើតហេតុ ជនសង្ស័យ បានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេ នៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ត្រលប់ទៅភ្នំពេញ។ ពេលជិះមកដល់ផ្លូវកៅស៊ូ ក៏ជួបជនរងគ្រោះ កំពុងជិះម៉ូតូច្រាសទិសគ្នា ហើយមានទំនាស់ពាក្យសម្ដី និងគ្នារឿងភ្លើងចាំងភ្នែក បន្ទាប់មកជនសង្ស័យ បានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យ បានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះ ត្រូវចំក្បាល បណ្ដាលឲ្យបែកឈាមតែម្តង។
ពេលឃើញដូច្នេះកម្លាំងប៉ុស្តិ៍ស្វាយជ្រំ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមច្បាប់៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here