ទឹកជ្រោះថ្មដាតូច ឆក់ជីវិតនារីម្នាក់យ៉ាងអាណោចអាធម័ទើបរកសាកសពឃើញ

0
113

ពោធិ៍សាត់៖សាកសពនារីវ័យក្មេងម្នាក់ ត្រូវបានរកឃើញហើយ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ បន្ទាប់ពីនាងបានរអិលជើងធ្លាក់ទឹកជ្រោះនៅរមណីយដ្ឋាន «ទឹកធ្លាក់ថ្មដាតូច» ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់អស់រយ:ពេលច្រើនម៉ោង ។
នារីរងគ្រោះឈ្មោះ នូ រ៉ានាត អាយុ២៨ឆ្នាំ រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីបុរសម្នាក់ឈ្មោះ ប៊ុន ទិត្យ អាយុ៣៤ឆ្នាំ ដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានថា មុនពេលកើតហេតុគាត់កំពុងហូបបាយថ្ងៃត្រង់ស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ដែលកំពុងហែលទឹកលេងតែម្នាក់ឯង ។ពេលនោះធ្វើឲ្យគាត់ហក់ទៅជួយចាប់ដោយដៃនាងដោយដៃម្ខាង ចាប់ខ្សែពួរ និង ដៃម្ខាងទៀតចាប់ជាប់អាវនារីនោះដែរប៉ុន្តែដោយសាទឹកហូរខ្លាំងពេក ក៏របូតដៃនាងធ្លាក់ទៅខាងក្រោមជ្រោះបណ្ដាលឲ្យលង់នាងស្លាប់តែម្តង ។
ក្រោយកើតហេតុភ្លាមអ្នកទៅកម្សាន្តនៅទីនោះនាំគ្នាតាមរកសាកសពអស់ជាច្រើនម៉ោងទើបរកឃើញស្រង់ឲ្យក្រុមគ្រួសារបច្ចុប្បន្នសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here