

ខេត្តកណ្ដាល៖ បុរសម្នាក់វិលត្រឡប់មកពីកំដរការមិត្តភ័ក្ដិវិញជិះម៉ូតូទៅប៉ះបង្គោលចំណាំងភ្លើងដួលត្រូវរថយន្តបុកនឹងកិនពីលើស្លាប់យ៉ាងអាណោចអាធ័មនូវនឹងកន្លែងកើត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី៣ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រ៣៧-៣៨ក្នុងភូមិព្រែកថ្មីឃុំរកាកោង២ស្រុកមុខកំពូល។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ខៀវ បញារិទ្ធ អាយុ២៤ឆ្នាំមុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ ស្នាក់នៅភូមិសៀមរាបឃុំសៀមរាប ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CZ3358ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅប៉ះបង្គោលចំណាំងភ្លើងដួលនៅលើផ្លូវ ក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងធ្វើដំណើរស្របទិសគ្នាបុកហើយកិនពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។បន្ទាប់មកអ្នកបើកបររថយន្តបង្កហេតុឃើញសភាពបែបដូច្នោះក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ដោយឡែកម៉ូតូជនរងគ្រោះត្រូវបាននគរបាលប៉ុស្ដិ៍រការកោងទី២យកទៅរក្សាទុករងចាំសាច់ញាតិទទួលយកវិញ៕សារ៉េត