សមត្ថកិច្ចគួរស្រាវចាប់ខ្លួនឲ្យបានមេការខឹងមេជាងទារលុយថ្លៃពលកម្ម ទាញកាំភ្លើងបាច់ភ្ញច់ដីរបួសជើងមេជាង រួចគេចខ្លួនបាត់

0
117

ភ្នំពេញ:  មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពី រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសំណង់បុរី ខេ អិន តាមមហាវិថីឈ្នះ ឈ្នះ ភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញដោយមេការបុរី ខេ អិន ចិត្តភ្លើងម្នាក់ ក្តៅក្រហាយខឹងមេជាងទារលុយខ្លាំងពេកទាញកាំភ្លើងបាញ់២គ្រាប់ភ្ញច់ដី គំរាម ជាអកុសលខ្ទាតបំណែកត្រូវជើង មេជាងរងរបួស រួចរត់គេចបាត់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៊ុន ច័ន្ទតុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មេជាងនិងកម្មករសំណង់បុរីខាងលើ ផ្នែកខាងប្រព័ន្ធលូ មានទីលំនៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។រីឯជនដៃដល់ឈ្មោះ អុឹង ឆេងវ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាមេការ សំណង់បុរី ខេអិន ក្រោយផ្ទុះអាវុធភ្លាម ជិះម៉ូតូគេចខ្លួនទៅបាត់ ។

ប្រភពដដែលបានឲ្យដឹងទៀតថាដោយក្នុងសប្តាហ៍នេះ ការងាររបស់ក្រុមគាត់ រៀបចំដាក់ប្រព័ន្ធលូបានតាមការគ្រោងទុកត្រូវបើកលុយបាន៥០០ដុល្លារហើយថ្ងៃនេះជាថ្ងៃសៅរ៍ ជាថ្ងៃចុងសប្តាហ៍ មេការខាងលើបានហៅមេជាងឲ្យមកបើកលុយ។ លុះនៅវេលាម៉ោងខាងលើមេជាងសុំទៅបើកលុយ៥០០ដុល្លារនេះ បែរជាលោកមេការចិត្តភ្លើងឲ្យតែ១៥០ដុល្លាទេ ទើបធ្វើឲ្យជនរងគ្រោះតវ៉ា យកលុយ១៥០ដុល្លារទៅបើកចែកឲ្យក្រុមកម្មករយ៉ាងម៉េចគ្រប់ទៅ។ករណីនេះក៏ឈានដល់តមាត់គ្នា រហូតដល់ជនដៃដល់ខឹងក្រោធ ទាញដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ១ដើមបាញ់ភ្ញច់ផ្លូវបេតុង២គ្រាប់ បណ្តាលឲ្យផ្លាតខ្ទាតបំណែកត្រូវចំជើងជនរងគ្រោះ ហូរឈាមកក្លាក់ទាំងសងខាង ហើយជនរងគ្រោះភ័យពេកក៏រត់ចេញទៅក្រៅ ជាឱកាសភ្លាមៗ ជនដៃដល់ទាញម៉ូតូជិញគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើលតែម្តង ។

ប្រភពដដែលបន្តទៀតថាកម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងជំនាញខណ្ឌចុះទៅសាកសួរ ពិនិត្យស្លាកស្នាមបន្សល់ទុករកឃើញសំបកគ្រាប់១ ដែលស្គាល់ជាសំបកគ្រាប់កាំភ្លើងឡុក ចំណែកសំបកគ្រាប់មួយទៀត ជនរងគ្រោះអះអាងថា ជនសង្ស័យរើសយកដាក់ហោប៉ាវមុនគេចខ្លួន ។

ជុំវិញមេការបុរីបាញ់គំរាមកម្មកររឿងលុយកាក់ គ្រាដែលសមត្ថកិច្ចចុះទៅ មិនឃើញជនដៃដល់នៅកន្លែងកើតហេតុទេ គឺ សល់តែក្រុមកម្មករសំណង់ ហើយសមត្ថកិច្ចនាំជនរងគ្រោះទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាមេការកេងចំណេញពលកម្មកម្មករ ដែលបំពេញការងារច្រើនផ្តល់លុយពលកម្មតិចថែមទាំងប្រើអំពើហិង្សាដាក់កម្មករទន់ខ្សោយទៀត ៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here