លោកស័ក្តិ៤តប់ប្រមល់ក្នុងចិត្តពេក ផឹកស្រវឹងបាញ់មេឃ៣គ្រាប់ផ្អើលសមត្ថកិច្ចទៅចាប់ដាក់ខ្នោះ

0
115

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ពាក់សក្តិ៤ ផឹកស្រាស្រវឹងស្រឿងៗ មិនដឹងឃ្នើសចិត្តរឿងអីបានដកកាំភ្លើងខ្លីពីចង្កេះបាញ់ក្នុងផ្ទះនិងបាញ់មេឃ៣គ្រាប់ដើម្បីបន្ធូរអារម្មណ៍ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង១០នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលមួយកន្លែង លេខC-៥ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងករណីនេះបង្កឲ្យភ្ញាក់ដល់ផ្អើលកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ទៅធ្វើការឡោមព័ទ្ធ ហើយឆ្មក់ចូលដល់ក្នុងបន្ទប់ជួល ឃាត់ខ្លួនខ្មាន់កាំភ្លើងក្លាហានម្នាក់នេះបានភ្លាមៗ ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលផ្ទុះអាវុ (បាញ់បោះសេរី) ខាងលើមានឈ្មោះ សោម ពិសិដ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្រ្តីយោធាកងឯកភាព ទីចាត់ការឃោសនាព័ត៍មាន នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទមានឋានន្តរសក្ដិវរសេនីយ៍ត្រី អត្តលេខ០១៦៨២៩ ប្រើប្រាស់អាវុធខ្លីម៉ាកK59 លេខ៧២៦១។
សាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនបង្កបានមកផឹកស៊ីជាមួយមិត្តភក្តិចំនួន៤នាក់ នៅបន្ទប់ខាងលើ ហើយពេលកំពុងផឹកស៊ីនោះជនបង្កបាននិយាយថា ខ្លួនពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាគាត់ពិបាកចិត្តរឿងអ្វីទេ។ក្រោយពី បានផឹកស៊ីជល់កែវបានមួយសន្ទុះ ស្រាប់តែជននេះបានដកកាំភ្លើងខ្លីម៉ាកk59ពីចង្កេះបាញ់មេឃចំនួន៣គ្រាប់ដោយមួយគ្រាប់បាញ់នៅក្នុងបន្ទប់ទឹក គ្រាប់ទី២បាញ់សំដៅទ្វារបន្ទប់ និងគ្រាប់ទី៣ បាញ់ឡើងទៅលើមេឃ ។បន្ទាប់មកក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចេញទៅឃាត់ខ្លួននិងដកហូតអាវុធព្រមទាំងនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ័សែនជ័យកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here