បង្ក្រាបទីតាំងស្តុកគ្រឿងក្នុង និងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ស្តុកជ្រូកជិត១តោនផ្ទុកសាធាតុគីមី

0
102

បន្ទាយមានជ័យ៖   គ្រឿងក្នុងជ្រូក២០កេសស្មើនឹងទម្ងន់១តោន ដែលមានផ្ទុកសារធាតុគីមី ព្រមទាំងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ នៅក្នុងរោងបាំងស័ង្កសី ជិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែតនា ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះឆែកឆេររោងស្តុកទុក
យកទៅសួរនាំនិងកសាងនិតិវិធីដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលសេដ្ឋកិច្ចក្រុងប៉ោយប៉ែតបានឲ្យដឹងថាម្ចាស់ស្តង់ដែលឃាត់ខ្លួនមានឈ្មោះ អ៊ុល ក្លឹង អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ចំណែកគ្រឿងក្នុងជ្រូកខូចគុណភាពដែលស្តុកក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹង នោះសមត្ថកិច្ចបានឆែកឆេរកឃើញមានប្រភេទអណ្តាត ត្រចៀក ពោះ បេះដូង ក្រចកជើង សរុបមានចំនួន២០កេស ស្មើនឹងទម្ងន់១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here