សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​និង​គ្រឿងញៀន​៨​កញ្ចប់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ដែលពាក់ពន្ធ័គ្រឿងញៀនត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហកាជាមួយកម្លាំងប៉ុស្តិ៍កន្ទោកស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ជួលបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌសែនជ័យ។

ប្រតិបត្តិការណ៍ខាងលើនេះដឹកនាំកម្លាំងដោយលោក ម៉ន វុធីអធិការរងខណ្ឌក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់អធិការខណ្ឌលោក ម៉ន វុធី បានអោយដឹងថា ជនសង្ស័យ4នាក់នោះ១/ឈ្មោះ ផន កុសល អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់កំបូល ស្រុកកំណើតភូមិឈើត្រាច ឃុំគោកកន្ទាយ ស្រុករលៀផ្អៀ ខេត្តកំពុងឆ្នាំង២/ឈ្មោះ លីម ប្រុសទីង អាយុ២០ឆ្នាំស្នាក់ភូមិត្រពាំងជួន ឃុំឆក់ ឈើនៀង ស្រុកអង្គស្នួលខេត្តកណ្តាល ៣/ឈ្មោះ ណុប រ៉ាយអាយុ២៣ឆ្នាំស្រុកកំណើ ភូមិព្រែកផ្ទឹកស្រុកអង្គស្នួលខេត្តកណ្តាល ៤/ឈ្មោះ កែវ ពន្លឺ អាយុ២១ឆ្នាំស្នាក់នៅបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន8កញ្ចប់និងសម្ភារះមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍កន្ទោកធ្វើការសាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕

74 image21

Leave a Reply

Your email address will not be published. Required fields are marked *