នារីរកស៊ីជួញដូរគ្រឿងញៀនម្នាក់មានកាំភ្លើងកែឆ្នៃ ២ដើម សមត្ថកិច្ចឃាត់ខ្លួនមានថ្នាំញៀនច្រើនកញ្ចប់

0
69

តាកែវ:នារីស្រស់ស្អាតម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលស្រុកអង្គរបូរីចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទី ដោយដកហូតកាំភ្លើងកែឆ្នៃ ២ដើម និងសារធាតុញៀន ៧កញ្ចប់រួចកសាងសំណុំរឿងតាមច្បាប់ ។
មន្រ្តីអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ យ៉ុង សារិន ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិតាមេម ឃុំព្រែកស្តី

កោះធំ ខេត្តកណ្តាល។នារីនេះត្រូវបានឃាត់ខ្លួន ព្រមទាំងដកហូតបានដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង កាំភ្លើងកែឆ្នៃ ០២ដើម ម៉ូតូ០១គ្រឿង ទូរស័ព្ទ ០១គ្រឿង និងសម្ភារ:វេចខ្ចប់មួយចំនួន។

បច្ច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវចាប់បក្ខពួកដែលនៅសេសសល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាថតែបាន៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here