អកុសលម្ល៉េះបើករថយន្តបុករបងជញ្ជាំងផ្ទះប្រជាពលរដ្ឋស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម

0
109

ភ្នំពេញ​៖​សែនអកុសលណាស់ដែលបុរស​ម្នាក់​ បាន​បើករថយន្ត​ស៊េរី​ទំនើប ជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបោកក្បាល និង​រថយន្ត​ស្លាប់ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ១២ និងនិង៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃ​អង្គា​រ ទី១៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាមបណ្តោយផ្លូវលេខ១០០៨កែង​នឹង​ផ្លូវ ៥៩៨ ក្នុងភូមិ​ទួល​ពពែ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌឬស្សីកែវបានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ពក ភី​រម្យ ភេទប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរ​ជា​មន្ត្រីរាជកា​រ​នៅ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បាន​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ISUZU MU-X ពណ៌​ស ដែល​ពាក់​ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩៨ កក្នុងទិសដៅពីខាងជើងមកត្បូងយ៉ាងលឿន។លុះ មកដល់ចំណុចកើតហេតុបានរេចង្កូតបួងទៅបុក​របង​ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ពេញទំហឹង​​ហើយរថយន្ត​វិល​មួយ​ជុំ បណ្តាលឲ្យអ្នកបើករថយន្តបោកក្បាលនឹងរថយន្ត​ស្លាប់នៅនឹងកន្លែង​តែម្តង។​
បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់កន្លែងកើតហេតុហើយបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីមក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ ព្រមទាំងស្រាវជ្រាវរកសាច់ញាតិដើម្បី​ប្រគល់​សព​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅគេហដ្ឋាន៕​ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here