អាជ្ញាធរមូលដ្ឋានគ្មានឆន្ទះធ្វើគម្របលូធ្វើឲ្យក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ធ្លាក់ចូលលូ

0
102

ភ្នំពេញ : មានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ខណៈមានក្មេងប្រុសម្នាក់អាយុជាង៤ឆ្នាំជាកូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាសសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកបានដើរ ធ្លាក់ចូលក្នុងលូ នៅជាប់ស្ថានីយប្រេងឡាន១៦៨ នៅផ្លូវលេខ២៣០ កែងផ្លូវ២៣៩។
ក្មេងរងគ្រោះត្រូវបានក្រុមពលរដ្ឋនៅក្បែរនោះជួយកាយប្រហោងលូ ទាញចេញមកវិញ តែសភាពកូនប្រុសមិនទាន់ដឹងខ្លួននៅឡើយទេ ដោយពលរដ្ឋនិងអាណាព្យាបាលកំពុងរលាក់ឲ្យទឹកចេញពីពោះ ។
ភ្លាមៗក្រុមជួយសង្រ្គោះបានដឹកក្មេងប្រុសរងគ្រោះ តាមម៉ូតូទៅកាន់ម្ទីរពេទ្យហើយ ក្រែងអាចសង្រោ្គះជីវិងបានតែគេមិនសង្ឃឹមថាមាននៅមានជីវិតនោះទេ ។
ក្នុងករណីនេះធ្វើឲ្យមហាជនរិះគន់ថា អាជ្ញាធរមូលដ្ឋានក៏ដូចអ្នករស់នៅជិតខាងគ្មានឆន្ទះមើលគម្របលូឬធ្វើគម្របឬធ្វើរបាំងការពារលូឲ្យបានត្រឹមត្រូវនោះទេ គឺទុកឲ្យមានគ្រោះថ្នាក់បែបនេះទើបនាំគ្នាធ្វើភ្នែកស។
ក្រោយឃើញមានហេតុការណ៍ស្មានមិនដល់បែបបនេះអ្នកខ្លះលាន់មាត់ថា គម្របលូមួយធ្វើអស់លុយប៉ុន្មានចាំយកលុយពីគាត់ កុំចាប់តែដកកច្រហរមាត់ចាប់តែចាប់កំហុសប្រជាពលរដ្ឋយកលុយដាក់ហោប៉ៅ៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here