អុញ! លែងខ្វល់ជំងឺកូវីដ១៩ឬបានជាគ្រាន់តែមានភ្លើងខៀវភ្លាមនាំគ្នាពពាក់ពពូនចូលហាងខារ៉ាអូខេ?

0
88

*អាជ្ញាធរខណ្ខចំការមន ចុះត្រួតពិនិត្យនិងបិទហាងខារ៉ាអូខេ២កន្លែងឃើញនាងៗបម្រើខារ៉ាអូខេរាប់រយនាក់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ សហការជាមួយកម្លាំងគណៈ បញ្ជាការឯកភាពខណ្ខចំការមន កម្លាំងនគរបាលខណ្ឌចំការមន នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០បានចុះត្រួតពិនិត្យ ហាងខារ៉ាអូខេយីហោ”J” ចេ ដែលមានទីតាំងស្ថិតនៅអគារលេខ៣០ ផ្លូវលេខ៤៨៨ ក្រុមទី២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីដឹងថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេគ្មានច្បាប់ត្រឹមត្រូវ។អ្វីដែលមានការចាប់អារម្មណ៍នោះ គឺក្រោយពីត្រួតពិនិត្យនៅហាងនេះឃើញមានភ្ញៀវប្រុសៗចំនួន៦៥នាក់,នារីបម្រើចំនួន២០៩នាក់, បុគ្គលិកចំនួន ៩០នាក់ក្នុងនោះមានស្រី៧០នាក់។

បន្ទាប់មកក្រុមការងារបានណែនាំឱ្យម្ចាស់អាជីវកម្ម ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងតម្រូវឲ្យកាតអាជីវកម្មខារ៉ាអូខេ ធ្វើទៅជាភោជនីយដ្ឋានវិញដោយត្រូវមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញផង ។
បន្ទាប់មកក្រុមការងារចម្រុះ បានចុះទៅត្រួតពិនិត្យ ហាងខារ៉ាអូខេឡាស៍ ដែលមានទីតាំងលេខ១៧ ផ្លូវលេខ៤៨៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូូវ ឃើញថាទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ
ដោយមានភ្ញៀវទៅកម្សាន្តចំនួន៦៤នាក់ប្រុស,
នារីបម្រើចំនួន១០០នាក់,បុគ្គលិកចំនួន ៣៥នាក់ក្នុងនោះមានស្រី២០នាក់។
ក្រុមការងារបានណែនាំម្ចាស់អាជីវកម្មឱ្យផ្អាកជាបណ្ដោះអាសន្នហើយ ឲ្យសុំអាជីវកម្មខារ៉ាអូខេទៅជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញផងដែរ ៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here