ដូចជាហួសហេតុបើករថយន្តកែច្នៃបុកគោងាប់៨ក្បាលរដូករណែលទុករថយន្តចោលគេចខ្លួនបាត់

0
93

ខេត្តកំពង់ឆ្នាំង: រថយន្តកែច្នៃធុនធំមួយគ្រឿង បានបើកបុកហ្វូងគោងាប់ ៨ក្បាល រាយពេញផ្លូវ ហើយក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ51C ត្រង់ចំណុចអូរធំ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដកែច្នៃ ១គ្រឿង គ្មានស្លាកលេខ បើកបរដោយបុរសមិនស្គាលឈ្មោះម្នាក់ធ្វើដំណើរក្នុងទិសដៅពីខេត្តកំពង់ធំ មកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ លុះពេលមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តកែច្នៃបានបើកគេចជង្ហុក ហើយក៏ជ្រុលទៅបុកគោមួយហ្វូង ខណ:ដែលម្ចាស់កំពុងដេញទៅវាល ដើម្បីឲ្យស៊ីស្មៅ បណ្តាលឲ្យសត្វគោ ៨ក្បាល បានងាប់រដូករណែលនៅនឹងកន្លែងតែម្តង។ក្រោយកើតហេតុអ្នកបើករថយន្តបង្កទុករថយន្តចោលរួចគេចខ្លួនបាត់។ចំណែកម្ចាស់គោបានត្រឹមសោកស្តាយសត្វគោដែលខ្លួនចិញ្ចឹមត្រូវងាប់រួចប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់រថយន្តនេះទុកដើម្បីស្រាវជ្រាវរកម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here