សង្ស័យស្រវឹងបើករថយន្តកុងតឺន័រលឿនចាក់កួរដល់ផ្លូវកោងក្រឡាប់ផ្ងារជេីងសង្កត់ផ្ទះប្រជាពលរដ្ឋ

0
90

ភ្នំពេញ​៖​គួរឲ្យហួសចិត្តដែលអ្នកបើកបរ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចង្កូតខ្លាំងពេកបណ្តាលឲ្យក្រឡាប់ផ្ងាជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងនាក់ផឹករត់ជាន់ជេីងគ្នា​ហើយត្រូវបានគេសង្ស័យថាអ្នកបើកបរស្រវឹង។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០​ នៅផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C 6327 ដោយមានបិទស្លាកអក្សរកាត់ខាងមុខ​ HL ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីជេីងទៅត្បូងល្បឿនយ៉ាងលឿន។លុះមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវកោងអ្នកបើកបរក៏បួងចង្កូតខ្លាំងធ្វេីឲ្យហេីបកង់មួយចំហៀងក្រឡាប់ផ្ងាជេីងសង្កត់ទៅលេីផ្ទះវីងវេរលុយនិងទ្រូម៉ានីវេរលុយរងការខូចខាតអស់សំយ៉ាបខាងមុខនិងជញ្ចាំងមួយផ្ទាំងរួមទាំងបង្គោលស្លាកទ្រូម៉ានីមួយដេីមតែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ។មិនត្រឹមតែប៉ុណ្ណោះរថយន្តមិនទាន់អស់ល្បឿនក៏អូសទៅបុកកន្លែងលក់ស្រាក្រឡុករងការខូចខាតទាំងស្រុងធ្វេីឲ្យអ្នកលក់និងអ្នកអង្គុយផឹករត់ជាន់ជេីងគ្នាសឹងតែមិនទាន់។

ពាក់ព័ន្ធហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ។ក្រោយកេីតហេតុអ្នកបើកបររថយន្តបង្កបានលូនចេញពីរថយន្តហេីយគេចខ្លួនបាត់​ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់៕ អូន ធួក
មក

LEAVE A REPLY

Please enter your comment!
Please enter your name here