ប៉ូលិសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឆែករកឃើញសាច់មានខូចគុណភាពជិត១តោនយកទៅកម្ទេចចោល

0
66

ខេត្តបន្ទាយមានជ័យៈកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀលម៉ោង ៣និង១៥នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារ ចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់- ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថាទីតាំងទី១/ជាកម្មសិទ្ធិរបស់ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅចំណុចកើតហេតុ/ទីតាំងទីរបស់ឈ្មោះរុន រ៉ាវី ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើធុងបាស់ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិង
ទីតាំងទី៣របស់ឈ្មោះឆុនវ៉ាន់ថុល ភេទ ប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ទីលំនៅចំណុចកើតហេតុ។
នៅក្នុងប្រតិបត្តិការបង្រ្កាបសាច់មានខូចគុណភាពនេះដឹកនាំដោយលោក យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការចុះឆែកឆេរ រកឃើញឆ្អឹងមាន់ ៤៥២គីឡូក្រាមនិងប្រហិត ២៩៦គីឡូក្រាមសរុប ស្មើ 748គីឡូក្រាម។
ករណីខាងលើលោកចាប សុផារិទ្ធស្នងការរងទទួលផែនបទល្មើសសេដ្ឋបញ្ជាក់តាមទូរសព្ទ័ល្ងាចថ្ងៃដដែលនេះថាឆ្អឹងមាន់និងប្រហិតដែលកម្លាំងលោកចុះបង្ក្រាបខាងលើនោះគឺខូចគុណភាពដោយសារពួកគាត់យកមកមិនបានដាក់ក្នុងទូទឹកកកក្លាសេ្សឲ្យបានត្រឹមត្រូវ
តាមស្តង់ដា ហើយចំពោះម្ចាស់ទាំងបីទីតាំងយើងមិនទាន់ដឹងថាត្រូវផាកពិន័យឬអប់រំណែនាំនោះទេដោយលោកធ្វើការសាកសួរដើម្បីកសាងសំណុំរឿង
បញ្ជូនទៅតុលាការ។ រីឯប្រហិតនិងឆ្អឹងមាន់ក្រោយ
ពីធ្វើកំណត់ហេតុរួចរាល់ឲ្យកម្លាំងរបស់លោកបានយកទៅដុតកម្ទេចចោលទាំងស្រុង៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here