អភិបាលស្រុករមាសហែក ចុះអន្តរាគមន៍ឲ្យលុបផ្លូវដើរឡើងវិញបន្ទាប់ពីប្រជាពលរដ្ឋម្នាក់ឆ្វៀលយកស្ទូងស្រូវ

0
82

អភិបាលស្រុករមាសហែក ចុះអន្តរាគមន៍ឲ្យលុបផ្លូវដើរឡើងវិញបន្ទាប់ពីប្រជាពលរដ្ឋម្នាក់ឆ្វៀលយកស្ទូងស្រូ
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០នេះ​មានប្រជាពលរដ្ឋរាយការណ៍ថា ប្រជាពលរដ្ឋ ឈ្មោះ ពៅ សារិទ្ធ ប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានធ្វើស្រែរំលោភលើដីផ្លូវចេញចូលក្នុងភូមិ ដោយភ្ជួរដីឆ្វៀលរំលោភដីផ្លូវរបស់ប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃដើម្បីស្ទូងស្រូវបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនគ្មាការអៀនខ្មាស។
ទទួលបានព័ត៌មាននេះភ្លាមលោកស៊ូ ម៉ុលអភិបាលស្រុករមាសហែក បានដឹកនាំ ក្រុមការងារចុះ​ពិនិត្យ និងសម្របសម្រួលជាមួយឈ្មោះពៅ សារិត និងប្រពន្ធ ដោយបានលើកហេតុផលនិងកត្តាផ្លូវច្បាប់ជាចើនទើប្តីប្រពន្ធ២នាក់នេះព្រមព្រៀងលើកដី ចាក់បំពេញផ្លូវនោះដើម្បីឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ជាធម្មតា ឡើងវិញ ៕
សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here