

ខេត្តពោធិ៍សាត់៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងព្រឹកព្រលឹមដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវរាយការណ៍ប្រាប់កម្លាំងនគរបាលស្រុកក្រគរអោយរវល់ ខណៈត្រូវបានគេប្រទះឃើញសាកសពនៅលើចិញ្ចើមផ្លូវជាតិលេខ៥ សង្ស័យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹមថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើចិញ្ចើមផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីលោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សាកសពជាមនុស្សស្រី មានវ័យរៀងចំណាស់បន្តិច មានសម្លៀកបំពាក់ដូចនៅក្នុងរូបភាព ហើយគាត់ត្រូវបានប្រជាពលរដ្ឋអះអាងថាជាស្រ្តីវិកលចក្រិក។ ប៉ុន្តែគ្មាននណាស្គាល់អតសញ្ញាណគាត់នោះទេ។ លោក អធិនគរបាលស្រុកបន្តថា កាលពីព្រលប់មុនកើតហេតុគេឃើញជនរងធ្វើដំណើរដោយស្មើរជើង ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ ៥ ។លុះព្រឹកថ្ងៃកើតហេតុទើបបង្កការភ្ញាក់ផ្អើលបែបនេះ ហើយហេតុការណ៍នេះអាចកើតឡើងនៅវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី០៣ ខែកុម្ភៈនេះតែម្តង នេះបើយោងតាមពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុរថយន្តបង្ក(មិនស្គាល់)អាចធ្វើដំណើរក្នុងទិសដៅពីលិចទៅ។ លោក វរសេនីយ៍ត្រី បន្តទៀតថា សាកសពបានឆ្លងមតិ្តយោបល់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឲ្យអាជ្ញាធរមានសមត្តកិច្ច យកទៅចាត់ចែងតាមប្រពៃណីនៅ(វត្តតាកែវក្រោម)៕សិរសា