ឈ្មួញឈើដុះស្លែឈ្មោះជឿងថេង ពិតជាល្បីពូកែខាងដឹកជញ្ជូនឈើ នៅខេត្ត្តកំពង់ស្ពឺគ្រប់រូបភាពមែន

0
110

ឈ្មួញឈើដុះស្លែឈ្មោះជឿងថេង ពិតជាល្បីពូកែខាងដឹកជញ្ជូនឈើ នៅខេត្ត្តកំពង់ស្ពឺគ្រប់រូបភាពមែ

ខេត្តកំពង់ស្ពឺ ÷ ឈ្មោះជឿង ថេងតែងតែដឹកឈើគ្មានច្បាប់អនុញ្ញាតនោះទេ ហើយក៌ធ្លាប់ត្រូវសមត្ថកិច្ច បានធ្ចើការបង្ក្រាបជាច្រើនដងរួចមកហើយ នៅតែ អាចយករួចខ្លួនដ៌ដែល និងហ៊ានបន្តរកស៊ីដឹកជញ្ជូនឈើ ផ្គើនសមត្ដកិច្ចបានរហូត ប៉ុន្មានថ្ងៃមុននោះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានម្តងរួចមកហើយ នៅទីតាំងដីចម្ការឬស្សី ហើយក៌មានផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរដោយ យកបានតែឈើប៉ុន្មានដុំប៉ណ្ណោះ រីឯកុងទីន័រវិញនោះត្រូវបានជំលៀស ចេញបាត់ស្រម៉ោល។
កាលពេលថ្មីៗកន្លងទៅនោះគឺក្នុងអំឡុងថ្ងៃទី10/07/2020 លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានដឹកនាំកំលាំងសមត្ថកិច្ច ចុះចាក់សោរបងឃ្លាំងស្តុកឈើរបស់លោកជឿង ថេង រ៊ឈ្មួញឈើប្រចាំខេត្តកំពង់ស្ពឺពាក់ពន្ធ័ និងរឿងផ្ទុះអាវុធជាច្រើនគ្រាប់ និង មុខជំនួញឈើដ៏ធំរបស់គាត់ផងដែរ តែលោកជឿង ថេង នៅតែមិនមានបញ្ហាអ្វីកើតឡើងទេហើយរិតតែហ៊ានពង្រីកបុខរបរដឹកជញ្ជូនឈើល្មើសច្បាប់របស់ខ្លួនកាន់តែធំកាន់តែខ្លាំងបន្ថែមទៀត ។
តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាប សូមមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថាឈ្មោះជឿងថេងនេះជាមន្ត្រីយោធាយុទ្ធភូមិភាគទី៣ ដែលជាឈ្មួញឈើដ៏មហិមា ឈ្មួញឈើរូបនេះកន្លងមកធ្លាប់ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការម្តងហើយ ហើយក៏ត្រូវបានតុលាការ ធ្វើការចោទប្រកាន់ ដាក់ពន្ធធានាគារ បានមួយរយៈ ដោយសារតែរឿងជំនួញឈើ និងដឹកឈើធ្វើអោយបាកស្ពានរបស់រដ្ឋផងដែរ។
លុះនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ កម្លាំងអធិការ នៃអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ដឹកនាំដោយ លោក ប៊ុត ប៊ុនធឿន និងលោកវីរសេនីយ៍ឯក ម៉ួន លាងនាយការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការចង្អុលបង្ហាញពី លោក សំ សាមួន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺបានបញ្ជាឲ្យកម្លាំងចុះបង្ក្រាបបទល្មើសជាក់ស្តែងនៅ ត្រង់ចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ ៥៤_៥៥ ហើយពេលនោះកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាល ស្រុកឱរ៉ាល់ បានរុករកកន្លែងស្តុកឈើមួយកន្លែង ដែលស្ថិតនៅភូមិឃុំកើត ហេតុខាងលើដែល ឈ្មួញខាងលើកំពុងលើកត្រៀមដឹកជញ្ជូនតាមរថយន្តវ៉េអង កុងត័រន័រ បំណងយកចេញទៅក្រៅ។ពេលនោះដោយសារមានការយកចិត្តទុកដាក់របស់លោកប៊ុតប៊ុន ធឿនបានដាក់ភ្នាក់ងារសម្ងាត់តាមប្រម៉ាញ់ទើបឈានដល់ការទប់ស្កាត់សកម្មភាពបែបនេះបាន ។
ប្រភពដដែលបានឲ្យដឹងថាក្រោយពីកម្លាំងភ្នាក់ងារបានផ្តល់ពត៌មានឲ្យភ្លាមៗ កម្លាំងបានធ្វើការឡោមព័ទ្ធទីតាំង កំពុងប្រព្រឹត្តបទល្មើសចល័តដឹកឈើយ៉ាងអនាធិបតេយ្យបានសម្រេច ក្រោយពីធ្វើការបង្ក្រាបរួចមកបានដកហូតសម្ភារះនិងវត្ថុដូចខាងក្រោម ៖

១/ឃាត់រថយន្តពណ៌ត្រេអ៉ីពាក់ស្លាកលេខ ខ.ម ចំនួន០២ គ្រឿង(ដូចរូបក្នុងរូបភាព) ២/ រថយន្តវ៉េអងសណ្តោងរ៉ឺម៉កដាក់កុងត័ន័រផ្ទុកឈើ ចំនួន០១ គ្រឿង ៣/ អេសកាវ៉ាទ័រសំរាប់លើកឈើចំនួន ០១ គ្រឿង និង ៤/ឈើប្រភេទ ឈ្លីកចំនួន ១៦១ កំណាត់ ។ ៥/ម៉ូតូ ១គ្រឿងម៉ាកវ៉េវអាល់ហ្វាពណ៍ខៀវ ។
ចំណែកឯពួកជនប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបាត់ស្រមោល។
ក្នុងការបង្រ្កាបនេះ ប្រជាពលរដ្ឋនឹងរង់ចាំមើលថាម្តងនេះតើលោកជឿងថេង អាចគេចផុត ពីសំណាញ់ច្បាប់បានដែរឬទេខណ:រឿងចាស់មិនទាន់រលត់ផងមានរឿងថ្មីមកបន្ថែមទៀតនោះ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here