​គោយន្តកន្ត្រៃបើកចុះផ្លូវចំណោតភ្នំរបួសមនុស្ស៩នាក់

0
90

​គោយន្តកន្ត្រៃបើកចុះផ្លូវចំណោតភ្នំរបួសមនុស្ស៩នាក
​ខេត្តបាត់ដំបង ៖មនុស្ស៩នាក់បានរបួសធ្ងន់និងស្រាលដោយសាតក្រឡាប់គោយន្តកន្រ្តៃមួយគ្រឿងបណ្តាលឲ្យ មនុស្ស​ចំនួន​០៩​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ក្នុងភូមិទួលខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​សសមត្ថកិច្ចនស្រុកភ្នំព្រឹកបានឲ្យដឹងថាក្រោយមានឧប្បត្តិហេតុនេះកើតឡើហសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ដឹកជញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ចំពោះមូលហេតុនៃការក្រឡាប់គោយន្តកន្រ្តៃនេះម្ចាស់គោយន្តប្រាប់ថាបណ្តាលមកពីដាច់ហ្វ្រាំងពេលបើកចុះចំណោតភ្នំហើយមានមនុស្សជិះលើគោយន្ត៩នាក់ទើបបណ្តាលឲ្យរេចង្កូតក្រឡាប់តែម្តង។ ក្នុងករណីនេះដែរបណ្តាលឲ្យគោយន្តកន្រ្តៃខូចខាតយ៉ងដំណំដែរ៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here