កណ្តាប់ជើងរន្ទះប្តីទី៣ប្រល័យស្ដ្រីអភ័ព្វមានកូនក្នុងពោះអាយុ៦ខែម្នាក់ទាំងការឈឺចាប់បំផុត

0
121

កណ្តាប់ជើងរន្ទះប្តីទី៣ប្រល័យស្ដ្រីអភ័ព្វមានកូនក្នុងពោះអាយុ៦ខែម្នាក់ទាំងការឈឺចាប់បំផុ

ខេត្តកណ្តាល ៖ ស្ត្រីអភ័ព្វម្នាក់ដែលមានប្តី៣និងកូន៤នាក់បានទទួលមរណភាពទាំងឈឺចាប់បំផុតជាមួយកូននៅក្នុងពោះអាយុ៦ខែដោយសារប្តីកំណាចទី៣ប្រើកណ្តាប់ជើងរន្ទះទាត់បាក់ចង្កេះហើយស្លាប់នៅក្នុងមន្ទីរពេទ្យទើបបែករឿងត្រូវប៉ូលិសចាប់ខ្លួនដាក់ខ្នោះ។
តាមរបាយការណ៍របស់ប៉ូលិសខេត្តកណ្តាលបានឲ្យដឹងថាអំពើហិង្សាប្ដីទាត់ធាក់ប្រពន្ធពោះធំរហូតដល់ស្លាប់ជាមួយនឹងកូនក្នុងផ្ទៃអាយុ៦ខែនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្រ្តីជាប្រពន្ធបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែ បន្ទាប់ពីបូជាសពរួចរាល់ទើបក្រុមគ្រួសារស្ត្រីរងគ្រោះដឹងរឿងបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ជាប្តីទី៣យកមកផ្ដន្ទាទោសតាមច្បាប់។
របាយការណ៍បានឲ្យដឹងទៀតថាស្ដ្រីរងគ្រោះមានឈ្មោះ ស៊ុម ស្រីមឿន អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរកម្មករសំណង់ មានផ្ទៃពោះ៦ខែ ។ ចំណែកជនសង្ស័យជាប្តី ទី៣មានឈ្មោះ ណុប សុវណ្ណារៈ ភេទប្រុស អាយុជាង៤៥ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរជាងអគ្គិសនី។
ក្រុមគ្រួសារស្រ្តីរងគ្រោះបានឲ្យដឹងថា ស្រ្តីរងគ្រោះកន្លងមកមានប្តីដល់៣នាក់ដោយប្តីទី១លែងបានលះគ្នាខណ:មានកូន៣នាក់។ បន្ទាប់មកយកប្តីទី២ មានកូន១នាក់ តែប្ដីនោះបានស្លាប់ដោយសារជំងឺអេដស៍បាត់ទៅ។ ក្រោយមកនាងបានប្តីទី៣ជាជនសង្ស័យនេះឯងដោយយកគ្នាជាប្តីប្រពន្ធជិត៦ឆ្នាំមកហើយ តែមិនបានរៀបការនោះទេ ហើយបានកូនស្រីម្នាក់អាយុ៣ឆ្នាំ និងមានកូនក្នុងពោះម្នាក់ទៀតអាយុ៦ខែ។ ប្រភពដដែលបន្ដថានៅថ្ងៃកើតហេតុ ជនសង្ស័យជាប្តីបានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកជាមួយស្ដ្រីរងគ្រោះជាប្រពន្ធ ។ បន្ទាប់មកជន សង្ស័យបានទាត់ជន រងគ្រោះ ១ជើងចំចង្កេះ បណ្ដាលឲ្យនាងចុកឆ្អល់និងធ្វើឲ្យកូនក្នុងពោះស្លាប់តាំងពីពេលនោះផងក៏មិនដឹង។លុះស្អែកឡើង
ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ដោយសារជនរងគ្រោះមានអាការក្តៅខ្លួនស្រៀវស្រាញរងាខ្លាំង ទើបបងប្អូន បានដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយនៅពេលសម្រាកព្យាបាលបានចំនួន៧ថ្ងៃ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០១ និង៥៥នាទីយប់ នាងព្រមទាំងកូនក្នុងពោះ ក៏បាត់បង់ជីវិតទៅហើយសាកសពត្រូវបានក្រុមគ្រួសារយកទៅបូជានៅវត្តទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពដដែលបានបន្តទៀតថាក្រោយធ្វើបុណ្យបូជាសពរួចរាល់ បងប្អូន និងកូននារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ឲ្យជួយអន្តរាគមន៍ ទើបកម្លាំងមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមតាមច្បាប់តែម្តង៕គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here