ពុកជាប់គុកដោយអំពើពាល ម្តាយដើរតួរឪផងម្តាយផងរើសលៀសខ្ចៅចិញ្ចឹមកូនទាំងវេទនា

0
76

 

ភ្នំពេញ÷ ឪពុកខ្ញុំឲ្យតែស្រវឹងស្រាឬស្រវឹងគ្រឿងញៀនម្តងៗតែងដេញចាប់ខ្ញុំវាយធ្វើបាបនិងរំលោភឥតល្ហែ។ខ្ញុំទ្រាំលែងបានប្រាប់ម៉ែឲ្យទៅប្តឹងប៉ូលិសចាប់ឪដាក់គុក។តែអ្វីដែលខ្ញុំខ្លោចចិត្តនោះគឺចាប់តាំងពីឪពុកខ្ញុំជាប់គុក ម៉ែខ្ញុំដើរតួជាឪពុកផង ម្តាយផង ជាអ្នកចិញ្ចឹមកូនទាំងលំបាកវេទនា។នេះជារឿងពិតរបស់កុមារីអាយុ១៣ឆ្នាំម្នាក់កំពុងរស់នៅក្នុងអង្គការអាហ្វេស៊ីប។
នៅក្នុងផេករបស់អ្នកស្រី ម៉ម សុម៉ាលី នាយិការអង្គការអាហ្វេស៊ីប លោកស្រីបានសរសេរថា
ស្ត្រីជាម្តាយបានឆ្លងកាត់ជីវិតកំសត់ រីឯកូនស្រីដែលជាជនរងគ្រោះបានជួបរឿងកាន់តែកំសត់ថែមទៀត។ ស្ត្រីជាម្តាយមានឪពុកជាជនប្រមឹក ស្រវឹងខួប ហើយបានប្រើហឹង្សាវាយធ្វើបាបគាត់តាំងពីតូចរហូតពេញវ័យ ពេលគាត់មានប្តីអកុសលប្តីជាជនប្រមឹក សេពគ្រឿងញៀន និងវាយធ្វើបាបប្រពន្ធកូនរាល់ថ្ងៃ។ សព្វថ្ងៃគាត់ដេីររាវលៀសខ្ចៅ ស៉ីឈ្នួលបោកខោអាវអោយគេ ដេីម្បីចិញ្ចឹមជីវិតកូនៗទាំង៣នាក់ ខំប្រឹងតស៊ូតួនាទីជាម្តាយផង ឳពុកផង ខិតខំក្រាញននៀលហាលភ្លៀងហាលខ្យល់តែឯងទោះឈឺក៏មិនហានឈឺដែរ ព្រោះប្តីជាប់គុកដោយសារអំពើឧក្រឹដ្ឋ ហើយរំពឹងថាប្តីកែខ្លួនពេញចេញពីឃុំ។ ផ្ទុយទៅវិញប្តីមិនដែលកែចរឹតឡើយ នៅតែជាជនប្រមឹក ញៀនថ្នាំ ហឹង្សា ថែមទាំងព្រៃផ្សៃរំលោភកូនបង្កើតខ្លួនឯងដែលទើបអាយុ១៣ឆ្នាំ “នាងរៀបរាប់ថា អោយតែស្រវឹងគឺគាត់ចាប់រំលោភនាង ហើយនាងតែងតែព្យាយាមរត់គេច ពេលគាត់ចាប់បានគឺគាត់វាយនាងរហូតបែកឈាម ហេីយរំលោភនាងយ៉ាងព្រៃផ្សៃបំផុត” ជាច្រេីនខែដោយទ្រាំការឈឺចាប់មិនបាន ក៏សម្រេចចិត្តប្រាប់ម្តាយ ប្តឹងប៉ូលីស ចាប់ពុកចិត្តតិរឆ្ឆាន ដាក់គុក។ នាថ្ងៃអង្គារ៍ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះកូនស្រីជនរងគ្រោះបានមកដល់មណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបហើយ ដើម្បីទទួលសេវាគាំពារសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ និងបន្តការសិក្សា៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here