កម្លៅបំផុតគ្រាន់តែក្មេងៗឈ្លោះគ្នាម្តាយកាន់ជើងកូនសងសឹកដោយយកកាំបិតអារមុខនិងដៃរបួសធ្ងន់

0
98

ភ្នំពេញ៖អំពើឃោរឃៅមួយរបស់ស្រ្តីម្នាក់ចាត់ទុកជាកម្លៅ ដែលគ្រាន់តែក្មេងៗឈ្លោះគ្នាសោះ ខឹងពេក ស្ត្រីម្នាក់នេះហ៊ានយកកាំបិតអារ.លើផ្ទៃមុខក្មេងស្រីអាយុ៥ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជាបន្ទាន់។
ស្រ្តីជាជនដៃដល់រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះ នៅក្នុងបុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច អះអាងថា ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ រងរបួសរយៈពេញមុខ និង ដៃ ។ ចំណែក ជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

សាក្សីបានអះអាងថា កាលពី៣ថ្ងៃមុន ក្មេងស្រីរងគ្រោះនិងកូនស្រីជនដៃដល់បានលេងជាមួយគ្នា ហើយយក៏ឈ្លោះប្រកែកគ្នា ដោយក្មេងស្រីរងគ្រោះបានវាយកូនរបស់ស្រ្តីរូបនេះបណ្តាលឲ្យរងរបួសបន្តិចបន្តួច ។ បន្ទាប់មក ម្តាយក្មេងស្រីរងគ្រោះក៏បាននាំទៅមន្ទីរពេទ្យនិងចេញថ្លៃព្យាបាលរួចរាល់អស់ហើយ ។

លុះដល់ថ្ងៃកើត ក្មេងស្រីរងគ្រោះ ដើររមកលេងនៅមុខផ្ទះស្រាប់តែជនដៃដល់ ចេញពីក្នុងផ្ទះ ហើយបានយកកូនកាំបិតមកចាប់អារលើផ្ទៃមុខនិងកាប់ដៃក្មេងស្រីអាយុ៥ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ជាការសងសឹកតែម្តង ។

ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here