បុរសម្នាក់ដេកស្លាប់នៅក្បែរម៉ូតូមិនដឹងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឬជាករណីឃាតកម្មនោះទេ

0
114

​ភ្នំពេញ​៖​មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់បន្ទាប់ពីគេបានប្រទះឃើញសពបុរសជា​កម្មករសំណង់​ម្នាក់​បាន​ដេកស្លាប់ ក្បែរម៉ូតូមួយគ្រឿងនៅតាមផ្លូវលំដោយ មិនដឹងថាជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬក៏ជាករណីឃាតកម្មនោះទេ។

​ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅម៉ោង១១ ​យប់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​កន្ទោក​ខាងត្បូង ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចនគរបាលខណ្ឌកំបូលបានឲ្យដឹងថាជនរងគ្រោះបើពិនិត្យលើបណ្ណសម្គាល់តាមខ្លួន មានឈ្មោះ មឿ​ន ម៉ាច អាយុ​៣៥ ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តពោធិ៍សាត់ មុខរបរ​ជា​កម្មករ​សំណង់​។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ខាងលើ គាត់​ទៅធ្វើ​ការ​សំណង់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វន្ត ជា​រៀងរាល់ថ្ងៃ និង​ចប់​ការងារ គាត់​តែងតែ​មក​ផ្ទះ​ទៀង​ពេលម៉ោង​ណាស់ក្នុងអំឡុងម៉ោងម៉ោង ៨ យយប់។លុះនៅ​ព្រឹក​ថ្ងៃ​ទី​១៦ គាត់​បាន​ចេញពីផ្ទះ​ទៅធ្វើ​ការ​ទាំង​ព្រឹក ហើយដល់ល្ងាចហើយ បាត់​បាត់គាត់អត់ឃើញមកផ្ទះដូចថ្ងៃធម្មតាទេទើប ម្តាម្តាយនិងប្រពន្ធចេះតែឆ្ងល់។ ស្រាប់តែ​ដល់​ម៉ោង ១១ យប់ប្អូនជីដូនមួយគាត់ ចេញពី​ធ្វើការ​ជិះ​ម៉ូតូកាត់​ផ្លូវ​នេះឃើញមានមនុស្សដេកស្លាប់ក្បែរម៉ូតូ ក៏ចុះទៅពិនិត្យមើលមុខទើបដឹងថាជាបងរបស់គាត់ រួច​មើលទៅ​មុខមាត់​របស់​ជ​ន​រងគ្រោះ​រាង​ហើម និង​បនិងបែកឈាមហូរតាមត្រចៀក។ ពេលនោះប្អូនប្រុស​សង្ស័យ​ជា​ករណី​ឃាតកម្ម លើ​បងប្រុស​របស់គាត់ ក៏បានទូរស័ព្ទទៅសមត្ថកិច្ច ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​ធ្វើកោសល្យវិច័យ ឲ្យ​ចុះមក​ត្រួតពិនិត្យ​តើ​ជា​ករណី​អ្វី​ពិតប្រាកដ រួច​ក៏​ធ្វើ​កំណត់ហេតុ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យនៅស្រុកកំណើតតាម​ប្រពៃណី​៕ ​អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here