រឿងអាស្រូវខណ្ឌពោធិ៍សែនជ័យ÷គូទយើងស្អាតគេថតអ៊ីចឹងហើយកុំពូកែប្រកាន់ពេកសុទ្ធតែមេៗយើងតើ»

0
82

រឿងអាស្រូវខណ្ឌពោធិ៍សែនជ័យ÷គូទយើងស្អាតគេថតអ៊ីចឹងហើយកុំពូកែប្រកាន់ពេកសុទ្ធតែមេៗយើងតើ»។

ភ្នំពេញ៖តើមេៗខណ្ឌពោធិ៍សែនជ័យណាខ្លះដែលនារីចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យាម្នាក់លាតត្រដាងតាមហ្វេសប៊ុកថាបានមើលងាយមើលថោករូបនាង តាមរយៈការតថ្លៃរូបនាង និងប្អូនស្រីរបស់នាងម្នាក់ទៀត ដើម្បីយកទៅដេកជាថ្នូរនៃការធានាចិញ្ចឹម និងការទិញម៉ូតូ ឬរថយន្តទំនើបឲ្យជិះព្រមទាំងចាប់ស្ទាបគូទប្អូនស្រីនាងជាដើម?មិនតែប៉ុណ្ណោះមានពេលខ្លះមេទាំងនោះ បាននាំគ្នាលួចថតគូទនាងបាញ់ចូលគ្រុបបណ្ដាញសង្គមផ្សេងៗ ដើម្បីចែកគ្នាមើលសើចលេងដូចល្បែង ហើយពេលនាងសុំឲ្យរកដំណោះស្រាយ មេបែរជានិយាយថា «អើយគូទយើងស្អាតគេថតអញ្ចឹងហើយកុំពូកែប្រកាន់សុទ្ធតែមេៗយើងតើ»។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ«Tep Sopheaktra (កញ្ញា ទេព សុភក្រ្តា )ដែលជាបុគ្គលិកជាប់កិច្ចសន្យានៅសាលាខណ្ឌពោធិ៍សែនជ័យនោះ បានធ្វើការឡាយនូវវីដេអូមួយ កាលពីពេលថ្មីៗនេះដោយនិយាយអំពីភាពអយុត្តិធម៌ និងការជាន់ឈ្លីកិត្តិយស ខណៈនាងបម្រើការងារនៅសាលាខណ្ឌពោធិ៍សែនជ័យ ពីសំណាក់មេរបស់ខ្លួនដូចរៀបរាប់ខាងលើ ។
នាងបានចាត់ទុកមេក្នុងសាលាខណ្ឌនេះថា ជាមេដែល មានចិត្តជាទេវទត្តមាត់ជាទេវតា ជាគីង្គក់លក់ថ្នាំស្រែង ខំធ្វើបុណ្យ ដើម្បីបិទបាំងនូវទង្វើអាក្រក់របស់ខ្លួន មើលងាយនាងបំផុត ។ រីឯសាលាខណ្ឌវិញមើលពីក្រៅស្អាតស្អំ ប៉ុន្តែខាងក្នុងដូចជាផ្លែល្វាស្អុយកខ្វក់និងជាសាលាខណ្ឌប្រមូលផ្ដុំជាន់គេអ្នកទន់ខ្សោយដូចជារូបនាង ព្រមទាំងជាខណ្ឌបក្សពួកនិយមបំផុត ទោះជាអ្នកត្រូវក៏ឲ្យខុសបានដែរ។

នាងនៅបានរៀបរាប់រឿងអាស្រូវជាច្រើនក្នុងសាលាខណ្ឌពោធិ៍សែនជ័យដែលនាងអាចបញ្ចេញឃ្លីបវីដេអូអ្នកដែលនិយាយជាមួយនាង និងនិយាយតថ្លៃនាងទៅដេក ដើម្បីឲ្យគេដឹងគ្រប់គ្នាមិនខានឡើយ ហើយអាងខ្លួនជាមេចង់ធ្វើអ្វីក៏ត្រូវដែរ។ ជាពិសេសនៅពេលដែលនាងនិយាយនូវអ្វីដែលជាការពិតបែរចោទប្រកាន់ថា នាងគឺជាមនុស្សចង់បែកទៅវិញ ដែលមិនខុសថាការចោទនាងថាជាមនុស្សឆ្កួតសរសៃប្រសាទនោះទេ ។នៅមានរឿងអាស្រូវជាច្រើនទៀតដែលនារីខាងលើបានបរិយាយមេៗរបស់ខ្លួនហើយភ្នាក់ងារMCN.news សុំមិនធ្វើអត្ថាធិប្បាយដោយគ្រាន់តែមានចម្ងល់ថា តើមេៗខណ្ឌពោធិ៍សែនជ័យណាខ្លះទៅថោកទាបមើលងាយស្រ្តីភេទយ៉ាងនេះ?

LEAVE A REPLY

Please enter your comment!
Please enter your name here