សង្ស័យដេកមមើ លោតពីលើផ្ទះរបួសធ្ងន់

0
82

​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០២​និង​៣០​នាទី យប់ឈានចូលថ្ទីងៃ១៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវឌឿងហែម​លេខ​៩៣ ភូមិ​០៥ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា ។​

​មាន​ជនរងគ្រោះ​ឈ្មោះ ខៀវ បញ្ញា​រិ​ទ្ធ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះ​លេខ​២៦៣E4z ភូមិ​៥ សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា មុខរបរ​ចុងភៅ​នៅ​ផ្សារ​អ៊ី​អន​១ ។​

​យោងតាម​ការ​បំភ្លឺលឺរបស់ឈ្មោះ អ៊ុក លក្ខណា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ត្រូវជា​ពូ​ជនរងគ្រោះ​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ ខ្លួន​កំពុង​ដេក​ជាមួយ​ប្រពន្ធ​កូន​នៅ​ប៉ែក​ខាងមុខផ្ទះ​ស្រាប់តែ​ក្មួយ​ស្រី​ខ្លួន​ឈ្មោះ នូ រី​ដា បានមក​ដាស់​ខ្លួន​ស្រែក ថា ពូ​ពេ​វ ធ្លាក់​ពីលើផ្ទះ​ហើយ​។ ពេលនោះ​ខ្លួន​ចុះមក​ក្រោម​ហើយ​ឃើញ​ក្មួយ​ដេក​លើដី​ច្រក​ឌឿងហែម មាន​ប្រលាក់​ឈាម ពេញមុខ ក៏​ប្រញាប់​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាលម៉ែត ។ គាត់​បន្តថា កន្លងមក​ក្មួយ​របស់ខ្លួន​(​ជនរងគ្រោះ​)​ច្រើន​ដេក​មមើ​មមាយពេលយប់ ។​

​ជនរងគ្រោះ​មាន​របួស​កែងដៃ ឆ្អឹងជំនីរ និង​ក្បាល ហើយបច្ចុប្បន្នកំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ៕

អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here