


ភ្នំពេញ ៖ ព្រះសង្ឃមួយអង្គដាច់ចិត្តចងក ធ្វើគតដោយខ្លួនឯង បន្ទាប់ពីដែលមានព្រះរោគប្រចាំកាយ មើលពុំជាសះស្បើយអស់ជាច្រើនខែឆ្នាំ ខណៈមកគង់នៅជាមួយកូនប្រុសស្រីក្នុងបន្ទប់ជួល។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ព្រះសង្ឃអង្គខាងលើមានព្រះនាម ព្រំ វែង (សុវណ្ណបញ្ញា)
ព្រះជន្មាយុ៥០ព្រះវស្សា មានរោគាពាធ ប្រចាំកាយ របេងក្នុងខួរឆ្អឹង ទើបតែមកគង់នៅបន្ទប់ជួលជាមួយ កូនប្រុសស្រី ត្រង់ចំណុចកើតហេតុបានរយៈពេល១៥ថ្ងៃ ក្រោយពីមិនមានញាតិញោម ណានៅមើលថែ ទ្រាំជម្ងឺព្រះអង្គ គង់សម្រាកព្យាបាលនៅមន្ទីរពេទ្យឯខេត្តតសកែវរួចមក ព្រះប្រសូត្រនៅភូមិ វត្តព្រៃផ្អាវ ឃុំរនាមស្រុកត្រាំង ខេត្តតាកែវ ។
តាមញាតិញោមរបស់ព្រះសង្ឃអង្គខាងលើបានឲ្យដឹងថា ឪពុករបស់ខ្លួនដោយមានឧប្បនិស័យជាមួយព្រះពុទ្ធសាសនា ក្រោយពីលែងប្រពន្ធបានជាង១ឆ្នាំក៏បានចូលបួសជាសង្ឃមាន កូន៣នាក់ ប្រុស១នាក់ ស្រី២នាក់ សុខដាក់ចិត្ត បន្ទាបកាយ ចូលខ្លួនបម្រើក្នុងព្រះពុទ្ធសាសនា បួសរៀន គង់នៅ វត្តអស់រយះពេលជាង៧ព្រះវស្សាកន្លងមកហើយ ។
ប្រភពបន្តទៀតថា ជម្ងឺព្រះអង្គកាន់តែធ្ងន់ទៅ ទើបនិមន្តទៅគង់សម្រាកនៅមន្ទីរពេទ្យឯទីរួមខេត្តតាកែវ តែមួយព្រះអង្គឯង ពុំមានញាតិញោមណា ទៅមើលថែទាំឡើយ អស់រយះពេល១សប្តាហ៍ ដោយជួបនូវការលំបាកពេល ទើបព្រះសង្ឃអង្គខាងលើសម្រេច និមន្តមកគង់ស្នាក់នៅ ជាមួយកូន ប្រុសស្រីផ្ទះជួល ក្នុងភូមិអូដឹម សង្កាត់ចោមចៅ បានរយះពេល១៥ថ្ងៃ ហើយរោគាព្យាធិរបស់ព្រះកាន់តែធ្ងន់ទៅៗ អស់សង្ស័យអស់សង្ឃឹមក្នុងជីវិត ទើបផ្តាច់សង្ខាដោយចងកនិងបង្អួចធ្វើគត៌ខ្លួនឯង ខណៈពេលដែលកូនៗ ចេញមកអង្គុយលេងនៅខាងក្រៅផ្ទះ មួយភ្លែតឮស្នូររើបំរាស់កន្រ្តាក់ដៃជើង ទើបនាំគ្នាទៅមើល ហួសពេលទៅហើយ ព្រះសង្ឃសុគត៌បាត់ ទាំងរូបគ្រងស្បងជីវរ ។
បើនៅក្នុងផ្លូវព្រះធម៌ រូបំ ទុក្ខំ អនិច្ចំ អនត្តា ពោលមានរូប មានទុក្ខ កើត ឈឺ ចាស់ ស្លាប់ ទុក្ខមិនទៀងទាត់ មិនប្រាកដថាពេលណា ។
ការក្រៀមក្រំ និងទឹកចិត្តរបស់កូនៗ ក្រោយពីឃើញព្រះអង្គ ប្រព្រឹត្តធ្វើគត៌ដោយខ្លួនឯងបែបនេះ នាំគ្នាចូលស្រាយចំណង់ភ្លាមៗ បំណងសង្រ្គោះជីវិត តែអ្វីៗហួសពេលទៅហើយ ព្រះអង្គធ្វើមរណៈកាល លាចាកលោកយើងនេះទៅបាត់ ។ ក្រោយពីកើតហេតុ ផ្អើលអ្នកជិតខាង រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យ កោសល្យវិច័យ ។
តាមនគរបាល ជំនាញខណ្ឌ ពោធិសែនជ័យ ក្រោយពីពិនិត្យរួច ឃើញថាព្រះសង្ឃអង្គខាងលើពិតជាក់ជាចងកធ្វើគត៌ដោយខ្លួនឯងពិតប្រាកដមែន រួចប្រគល់សាកសព ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យប្រែរូប ទៅតាមប្រពៃណីឯស្រុកកំណើត ៕សិរសា