ក្រសួងធម្មការសម្រេចបញ្ឈប់ការប្រើប្រាស់រថយន្តបំពាក់ស្លាកលេខវត្តមិនត្រឹមត្រូវ

0
97

ភ្នំពេញ÷បើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ឈិត សុខុន ស្នើឱ្យព្រះមេគណ លោកប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត ផ្សព្វផ្សាយដល់គ្រប់វត្តអារាមឱ្យបញ្ឈប់ការប្រើប្រាស់រថយន្តដែលបំពាក់ស្លាកលេខវត្តមិនត្រឹមត្រូវ ។លោក ឈិត សុខុន ថ្លែងថា កន្លងមកមានករណីប្រើប្រាស់ស្លាកលេខដោយដាក់ឈ្មោះវត្តនៅលើរថយន្ត ដែលផ្ទុយពីស្មារតីនៃអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ «ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និង បំពាក់ស្លាកលេខសម្គាល់យានជំនិះ» ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ស្លាកលេខដែលច្នៃប្រឌិត ឬ តុបតែងបន្ថែមផ្ទុយពីស្លាកលេខចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ។

ចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា ក្រោយពីប្រជាពលរដ្ឋ បានរិះគន់លើវត្តមួយចំនួនប្រើប្រាស់ស្លាកលេខឡានមិនត្រឹមត្រូវដោយដាក់ស្លាកលេខ វត្តរបស់ខ្លួន៕
គ្រូធំ

 

LEAVE A REPLY

Please enter your comment!
Please enter your name here