ល្បែងតែងវិនាសចាញ់ល្បែងប៊ូលអស់ម៉ូតូមកផ្ទះសុំមាសកូនយកទៅលោះម៉ូតូមិនបានចាក់សាំងដុតខ្លួនឆេះស្លាប់អន្តរាយទាំងផ្ទះ១ខ្នង

0
69

ខេត្តតាកែវ៖ បុរសម្នាក់ឈ្មោះ ហេង ហួត​ អាយុ ៥០ឆ្នាំជាង​ មុខរបរមេជាងសំណង់​រស់នៅក្នុងភូមិត្រពាំងយោង​ ឃុំពារៀម​ ស្រុកបាទី​ ខេត្តតាកែវ​ ខណ:កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២០​ សមត្ថកិច្ចហៅទៅធ្វើការអប់រំរឿងប្រើអំពើហិង្សាក្នុងគ្រួសារហើយមកដល់ផ្ទះវិញបាន ទិញសាំងចាក់ដុតខ្លួនឯងនៅលើផ្ទះបណ្តាលឲ្យឆេះផ្ទះនិងស្លាប់ខ្លួនឯង។

​ សាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុបុរសនេះ បានទៅលេងល្បែងស៊ីសង (ប៊ូល) នៅក្នុងភូមិត្រពាំងត្រយឹង​ ហើយពេលចាញ់អស់លុយក៏យកម៉ូតូរបស់កូនស្រីទៅបញ្ចាំ​ ។
​ ក្រោយពីលេងចប់ បុរសនេះ ក៏ទៅផ្ទះវិញ​ហើយក៏ទៅគំរាមកូនយកខ្សែដៃខ្សែក ដើម្បីយកទៅលក់ ដើម្បីដោះដូរយកម៉ូតូដែលបញ្ចាំមកវិញ តែកូនស្រីមិនព្រមក៏កើតជាហិង្សាវាយកូនស្រីរហូតសន្លប់ស្តូកស្តឹង ត្រូវបានបងប្អូនយកទៅមន្ទីរពេទ្យបង្អែកស្រុកបាទីភ្លាមៗ។

បន្ទាប់មកបុរសនេះ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំ នឹងធ្វើការអប់រំហើយក៏ឲ្យមកផ្ទះវិញផងដែរ តែខណៈមកដល់ផ្ទះបានកើតក្តីក្តៅក្រហាយក៏ទិញសាំងមកដុតខ្លួនឯងនៅលើផ្ទះឆេះអស់ទាំងផ្ទះស្លាប់ទាំងមនុស្សតែម្តង៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here