មិនទាន់ជ្រុះពន្លៃអស់ពីក្បាលផង ចេះឃ្លានតណ្ហា ចាប់នាងតូចអាយុ១០ឆ្នាំ រំលោភបាន៣ដង

0
108

មិនទាន់ជ្រុះពន្លៃអស់ពីក្បាលផង ចេះឃ្លានតណ្ហា ចាប់នាងតូចអាយុ១០ឆ្នាំ រំលោភបាន៣ដង

ខេត្តពោធិ៍សាត់ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ក ជឿន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយកុមារីឈ្មោះ ង.ច.ត.ល អាយុ ១០ឆ្នាំបានប្ដឹងចោទប្រកាន់ថាក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ពីបទរំលោភសេពសន្ថវៈ កូនស្រីរបស់គាត់ដល់ទៅ៣ដងក្រោយឃើញនាងមានទឹកមុខស្លេកស្លាំង។
ការឃាត់ខ្លួនក្មេងប្រុសខាងលើនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ឈិត ករណាពេជ្រ ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ឈិត អូន អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ ឈឹម ផល្លី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។

កុមារីបានរៀបរាប់ប្រាប់ថា លើកទី១ ឈ្មោះ ឈិត ករណាពេជ្រ បបួលនាងទៅលេងផ្ទះខ្លួន និងចូលក្នុងផ្ទះរំលោភម្តងដោយសន្យាឲ្យនំ លើកទី២ ករណាពេជ្រ ហៅនាងមកលេងផ្ទះរបស់ឈ្មោះ នួន ចាន់ណា ហៅតុល ភេទប្រុស អាយុ ៣០ឆ្នាំ បបួលនាងចូលបន្ទប់ទឹកផ្នែកខាងក្រោយផ្ទះរំលោភម្តងសន្យាឲ្យនំ និងលើកទី៣ ករណាពេជ្រ រំលោភម្តងទៀតទៅលេងដល់ផ្ទះនាងដោយសន្យាឲ្យលុយ១០០០រៀល។

សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការកាត់ទោសតាមច្បាប់ ៕
សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here