ជន​សង្ស័យ​ម្នាក់​ឆក់កាបូប ស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស​ត្រូវ​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដេប៉ូ​ទី​៣ចាប់​ឃាត់​ខ្លួន​

 

ភ្នំពេញៈ នារីម្នាក់ត្រូវជនសង្ស័យម្នាក់ទៀតធ្វើសកម្មភាពឆក់កាបូបស្ពាយបណ្ដាលឲ្យដួលរងរបួសតែសំណាងល្អជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដេប៉ូទី៣ដើរល្បាតក្នុងមូលដ្ឋានប្រទះឃើញចាប់បានយកមកវិញភ្លាមៗ។កហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ២០:១០នាទីយប់ស្ថិតនៅខាងក្រោមស្ពានអាកាស៥មករាផ្លូវក្រោមដី ក្នុងក្រុមទី៧ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ វឿន វ៉ាន់ដា ហៅ ដា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួល ពុំចាំលេខ ផ្លូវលេខ ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មានស្រុកកំណើត ភូមិព្រែក ក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ យិន រីណា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនហ្វីដេស ស្នាក់នៅផ្ទះលេខ៣២១ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ( រងរបួសរលាត់ ស្បែកជង្គង់ខាងស្តាំ និងដើមដៃខាងស្តាំ ) ។
សំភារ:បាត់បង់ ៖ កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងកាបូបមានទូរស័ព្ទ០២ គ្រឿងម៉ាក I phone 6 ពណ៌មាស និងម៉ាក Nokia ចុចពិល ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ នាងបានជិះម៉ូតូគ្រឿងម៉ាកគុបជ្រុង ពណ៌ភ្នំពេញ 1AQ-39. 70 តែម្នាក់ឯង ដោយមានស្ពាយកាបូបចំហៀងខាង ឆ្វេង។ ភ្លាមៗនោះស្រាប់តែប្រទះឃើញជនសង្ស័ជិះម៉ូតូមកគៀរម៉ូតូរបស់ខ្លួនខាងស្តាំ ទើប បក្សពួក០១នាក់ទៀត ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ទៅអែបទន្ទឹម ខាងឆ្វេងចាប់ទាញយកកាបូបពីខ្លួនបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់។ ដោយឡែកម៉ូតូ ជនរងគ្រោះបានរ៉េចង្កូតទៅទាក់ដៃម៉ូតូជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បណ្តាលឱ្យដួលទាំងអស់គ្នា ខណៈនោះខ្លួនបានស្រែកចោរៗ ទើបមានការភ្ញាក់ផ្អើលដល់នគរបាលអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *