


ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់រួមនិងថ្នាំញៀន៩កញ្ចប់តូចនិង១កញ្ចប់ធំ ត្រូវកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជិះល្បាតការពារក្នុងមូលដ្ធានឃើញសង្ស័យដោយឃាត់បានកាលពីវេលាម៉ោង២៣ និង២០នាទីយប់ថ្ងៃទី ៥ ខែកុម្ភះឆ្នាំ២០១៧ នៅ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យខាងលើមានឈ្មោះ ពូន សុភារម្យ អាយុ ២៦ឆ្នាំ មុខរបរជាងតទឹកស្នាក់នៅកន្លែងកើតហេតុ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រីឯជនសង្ស័យរត់គេចខ្លួនឈ្មោះ ធី អាយុ ជាង៣០ឆ្នាំ។
ដកហូតបានថ្នាំម្ស៉ៅសក្រាមសង្ស័យជាសាធាតុញៀនម៉ាទឹកកចំនួន៩កញ្ចប់តូច និង១កញ្ចប់ធំ និងម៉ូតូម៉ាកស្មាស់រីវ៉ូពណ៍ខ្មៅគ្មានស្លាកលេខ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតកម្លាំងបានធ្វើការជិះម៉ូតូល្បាតតាមមូលដ្ឋាន។លុះមកដល់ក្បែរកន្លែងកើតហេតុ កម្លាំងបានប្រទះឃើញជនសង្ស័យ២ នាក់កំពុងជិះម៉ូតូនៅតាមផ្លូវ ដោយកម្លាំងមានការសង្ស័យឃើញកម្លាំងបានដេញរហូតដល់ចំណុចកើតហេតុទើបឃាត់ម្នាក់និងម្នាក់ទៀតបាមរត់គេចខ្លួនចូលដីឡូត៍ស្ងាត់បាត់ស្រមោល ក្រោយមកបានឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកកចំនួន៩កញ្ចប់តូចនិង១កញ្ចប់ធំ
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងឃាត់ខ្លួននាំមកកាន់ផ្នែកជំនាញ នៃអធិការខណ្ឌពោធិសែនជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕សិរសា