ដកកម្ទេចចោលដំណាំកញ្ឆាខុសច្បាប់ជិត៦.០០០ដើម នៅស្រុកវាលវែង

0
111

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះបានចុះបង្រ្កាបករណីលួចដាំដុះរុក្ខជាតិ(ដំណាំកញ្ឆា)ខុសច្បាប់ នៅតំបន់ជ្រលងភ្នំ៧០ដែលជាភូមិសាស្រ្តដ៍លំបាកមួយកន្លែងពិបាកចូលទៅដល់ ដោយដកកម្ទេចចោលដើមកញ្ឆាជិត៦០០០ដើម។

ប្រតិបត្តិការបង្រ្កាបដំណាំកញ្ឆាខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទី ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ព្រៃភ្នំត្រង់ចំណុចជ្រលងក្បាលភ្នំ៧០ ស្ថិតនៅភូមិដំក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានប្រាប់ថា ទោះជាភូមិសាស្រ្តខាងលើមានផលលំបាកខ្លាំងមិនសូវអំណោយផលក្ដី ប៉ុន្តែកម្លាំងសហការរបស់យើងអនុវត្តបានដោយជោគជ័យ។ ជាលទ្ធផលក្នុងការបង្រ្កាបនេះ កម្លាំងចម្រុះបានដកចិញ្រ្ចាំនិងដុតបំផ្លាញចោលដើមកញ្ឆសចំនួន ៥,៥៣០ដើម(ប្រាំពាន់ប្រាំរយសាមសិបដើម) ដែលដាំដុះលើផ្ទៃដីចំនួនប្រមាពជិត២ហិកតាខណ:ជនសង្ស័យជាអ្នកដាំដុះគេចខ្លួនបាត់អស់ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here