ជនវិកលចរិតម្នាក់ យកកាំបិតផ្គាក់ភ្ជង់កាប់រថយន្តបែកកញ្ចក់អស់២គ្រឿងរួចបើកMazda យកទៅប្លុងចោល នៅស្រុកប្រាសាទបាគង

0
78

ខេត្តសៀមរាប៖ តើអ្នកណាជាអ្នកទទួលខុសត្រូវប្រសិនបើមាមរឿងនេះកើតឡើងជាយថាហេតុ?

ប្រភពព័ត៌មានពីខេត្តសៀមរាបបានឲ្យដឹងថាកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ មានជនវិកលចរិតម្នាក់ឈ្មោះ អែម បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានយកកាំបិតផ្គាក់ភ្ជង់ និងគំរាមអារកសម្លាប់ម្តាយមីងបង្កើតរបស់ខ្លួនឈ្មោះ អែម ចន្ទ័សូឡី អាយុ៤៧ឆ្នាំ ធ្វើឲ្យមីងភ័យរត់គេចខ្លួនសឹងមិនទាន់។ មិនតែប៉ុណ្ណោះឈ្មោះ អែម បញ្ញា ថែមទាំងបានយកផ្គាក់ដេញកាប់រថយន្តអ្នកធ្វើដំណើរតាមដងផ្លូវ រហូតដល់ចំណុចលក់ដែកស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថែមទៀត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលនោះជននេះបានកាប់រថយន្តអ្នកធ្វើដំណើរឆ្លងកាត់ទីនេះមួយគ្រឿងប្រភេទ Morning ពណ៌ក្រហម ដោយកាប់ចំនួនពីរកាំបិតបណ្ដាលឲ្យ បែកកញ្ចក់ខាងមុខ និងធ្វើឲ្យម្ចាស់រថយន្តភ័យខ្លាំង ក៏រត់គេចខ្លួនបាត់ទៅ។
បន្ទាប់មកជនសង្ស័យក៏បានបន្តសកម្មភាពដើរកាន់កាំបិតផ្គាក់រហូតដល់ចំណុចកន្លែងកាត់សក់ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក៏បានឃើញរថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-4431 មួយគ្រឿងទៀតក៏កាប់កញ្ចក់រថយន្តនេះមួយកាំបិត បណ្ដាលឱ្យបែកកញ្ចក់ខាងមុខ ហើយគំរាមម្ចាស់រថយន្តឲ្យចុះចេញរួចខ្លួនក៏ចូលបើកយករថយន្តរបស់ជនរងគ្រោះជិះចេញបាត់ទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយមកជនរងគ្រោះបានមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំដើម្បីរាយការណ៍ដល់សមត្ថកិច្ច។ ម្ចាស់រថយន្តបានបញ្ជាក់ថា នៅក្នុងរថយន្តមានលុយជិត ៧ពាន់ដុល្លារ, ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខ្មៅ ១គ្រឿង និងកាតគ្រីម៉ូតូមួយសន្លឹក។
ក្រោយមកជននេះបានយករថយន្តនេះទៅប្លុងចោលនៅភូមិថ្នល់បាក់ ឃុំអំពិល ស្រុកប្រាសាទបាគង ហើយគេចខ្លួនបាត់ជាមួយនឹងកាំបិតផ្គាក់មួយដើម។មកដល់ពេលនេះជនសង្ស័យកំពុងត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកចាត់ការតាមច្បាប់រី ឯរថយន្តជនរងគ្រោះត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញដោយមិនទាន់ដឹងថាបាត់បង់សម្ភារអ្វីខ្លះនោះទេ ខណ:ជនរងគ្រោះមិនអត្ថាធិប្បាយក្រៅពីគ្រវីក្បាលហួសចិត្តនោះឡើយ ៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here