បញ្ជូនមេការហាងគុយទាវអង្គរជុំសាខាបឹងសាឡាងឈ្មោះ កៅ ណូរ៉ ដែលវៃ៉នារីម្នាក់ទៅតុលាការ

0
100

ភ្នំពេញ៖បើតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានមេការហាងគុយទាវអង្គរជុំសាខាបឹងសាឡាងឈ្មោះ កៅ ណូរ៉ ដែលវៃនារីម្នាក់បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយសារតែបបួលទៅរួមភេទមិនបាននោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ កំពុងស្ថិតក្រោមចំណាត់ការចៅក្រមស៊ើបសួរ ។

តាមលោក គុជ គឹមឡុង គឺ ជនដៃដល់រូបនេះ ត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ។

នៅដំណាក់កាលចៅក្រមស៊ើបសួរនេះ គឺ ចៅក្រមស៊ើបសួរ នឹងមានជម្រើសចំនួន២ ត្រូវសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ឬ សម្រេចមិនឃុំខ្លួន តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ស្ត្រីរងគ្រោះ បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌និងការជួយអន្តរាគមន៍ពីមហាជន តាមបណ្តាញ Tik Tok ។

ជនរងគ្រោះបានរៀបរាប់ថា រូបនាង ត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង ។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទ ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា ។

បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្តនិងគេចខ្លួនបាត់ ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។

ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ជនដៃដល់រូបនេះផ្តន្ទាទោសតាមច្បាប់៕

គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here