តួអង្គតាជូជក់ទសវត្សឆ្នាំ៨០ ទទួលមរណភាព

0
103

ភ្នំពេញ៖ លោក ព្រឹទ្ធាចារ្យ ព្រីង សាឃន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ស្គាល់តាមរយៈចូលរួមសម្តែងជាតួអង្គ «តាជូជក់» ដ៏ល្បី ក្នុងរឿងយីកេរឿង«ព្រះវេសន្តរ»ក្នុងទសវត្សឆ្នាំ៨០ បានទទួលមរណភាពដោយជរាពាធហើយ។ នេះជាដំណឹងដ៏សែនក្រៀមក្រំ ព្រោះពេលនេះកុលបុត្រ កុលធីតាខ្មែរ បានបាត់បង់វិរសិល្បករជើងចាស់ដ៏មានទេព កោសល្យមួយរូបទៀតហើយ ។
លោក ព្រីង សាខនបានចែកឋាននៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែកក្កដា ។ សពត្រូវបានសាច់ញាតិ និងក្រុមគ្រួសារ យកទៅតម្កល់នៅវត្ត ឫស្សីស្រស់ រាជធានីភ្នំពេញ។

បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចាំមិនភ្លេចពីស្នាដៃសម្តែងរបស់លោកយ៉ាងច្បាស់ ជាតួត្លុក នៃល្ខោនជាតិប្រទេសកម្ពុជា ក្នុងទសវត្ស៦០ និង ៧០និង៨០។ លោកក៏ធ្លាប់ធ្វើឲ្យមហាជនជក់ចិត្ត និងចងចាំជានិច្ច ពេលសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរ អំឡុង ឆ្នាំ៨០ជាង។
ក្នុងយុគមាស នៃភាពយន្តខ្មែរ លោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា រឿងទុំទាវ (១៩៦៥) រឿងស្នេហាស្រុកស្រែ (១៩៦៧) រឿង ថ្មរាំ (១៩៧៣) រឿងនាងសក់ពស់ (១៩៧៤)ជាដើម ៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here