ការឃុបឃិតគ្នាចាក់ដីរំលោភចូលប្រឡាយលូប្រាំត្រូវរដ្ឋបាលខណ្ឌមានជ័យចាត់វិការណ៍ក្តៅ

0
79

 

ភ្នំពេញ៖​ បន្ទាប់មានបញ្ជាពីលោក ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី​ ២០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ លោក​ មា​ សុភាព​ អភិបាលរងខណ្ឌមានជ័យតំណាងលោកពេជ្រ​ កែវ​មុនី អភិបាលខណ្ឌមានជ័យបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនឹងមន្ត្រីពាក់ព័ន្ធចុះកាយដីដែលឈ្មួញចាក់រំលោភលេីកចំណីប្រឡាយលូប្រាំ​ ស្ថិតនៅភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យ​ទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងរង្វង់ប្រតិបត្តិការកាយប្រឡាយខាងលេីនេះ​ លោក​ មា​ សុភាព​ បានបញ្ជាក់ថា​ ការចុះអនុវត្តន៍នេះធ្វេីការវាស់វែងត្រឹមត្រូវពីក្រុមសុរិយោដី​ និងភូមិបាលខណ្ឌ រួមជាមួយនឹងមន្ត្រីជំនាញសាធារណការ ខណ្ឌ ហេីយការអនុវត្តន៍មិនមែនតែមួយទីតាំងនេះគឺឲ្យតែសំណង់ណាឬក៏ទីតាំងណាដែលវាស់ទៅឃេីញថារលោភបំពានលេីសម្បត្តិសាធារណៈជាពិសេសប្រឡាយលូប្រាំនេះ​ គគឺត្រូវតែរុះរេីនឹងកាយចេញជាដាច់ខាត ។

ជាមួយគ្នានោះដែលម្ចាស់ទីតាំងក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌមានជ័យឲ្យជួយរកយុត្តិធម៌ដល់រូបគាត់ផង ហេីយគាត់បញ្ជាក់ថា​ គាត់មិនហាមឃាត់ចំពោះការអភិវឌ្ឍន៍របស់អាជ្ញាធរទេ​ ប៉ុន្តែត្រូវអនុវត្តន៍ឲ្យស្មេីសិទ្ធគ្នារវាងប្រជាពលរដ្ឋរស់នៅអមសងខាងប្រឡាយនេះ​ សូមកុំអនុវត្តន៍តែកន្លែងគាត់មួយឯកន្លែងដ៏ទៃមិនបានអនុវត្តដូចគ្នា ៕ បញ្ញា

 

LEAVE A REPLY

Please enter your comment!
Please enter your name here