បើករថយ​ន្តល្បឿនលឿន ធ្លាក់ផ្លូវ ទៅបុកគល់ឈើស្លាប់ក្នុងឡានខ្លួនឯង

0
71

ខេត្តតាកែវ: បុរសម្នាក់បានបើកបររថយន្តបណ្តាលឲ្យធ្លាក់ផ្លូវដោយខ្លួនឯង ហើយបានស្លាប់កាលពី រសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១២៦ គីឡូម៉ែត្រ៩-១០ ត្រង់ចំណុចភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។

រថយន្តបង្កម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2w8923 បើកបរ ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន។ ពេលមកដល់កន្លែងកើតហេតុ ខាងលើក៏ជ្រុលចង្កូតធ្លាក់ពីផ្លូវ ទៅបុកគល់ឈើពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរឈ្មោះ កឹម គា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រាល ឃុំតានី ស្រុក អង្គជ័យ ខេត្តកំពត បានស្លាប់នៅក្នុងរថយន្តភ្លាម។ក្រោយមកសមត្ថកិច្ចមូលដ្ឋានទៅដល់យកសាកសពជនរងគ្រោះនិងរថយន្តបង្ក ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here